Sunday, September 22, 2024
Homeតារាខ្មែរអ្នកនាងប៉េងប៉ោង យកឡានទៅលក់ និងផ្ទះទៅបញ្ចាំ ព្យាបាលជំងឺឳពុកកំពុងដុនដាប

អ្នកនាងប៉េងប៉ោង យកឡានទៅលក់ និងផ្ទះទៅបញ្ចាំ ព្យាបាលជំងឺឳពុកកំពុងដុនដាប

នៅថ្ងៃនេះផងដែរ កូនស្រីតាវីតាមីនសេ អ្នកនាងប៉េងប៉ោង បានរៀបរាប់ទាំងទឹកភ្នែកថា “ពេលនេះ ខ្ញុំត្រូវយកឡានទៅលក់ និងយកផ្ទះទៅបញ្ចាំ ដើម្បីយកលុយមកព្យាបាលប៉ា ហើយខ្ញុំចង់យកប៉ាទៅថៃ ទោះបីមានសង្ឃឹមតិចតួចក៏ដោយ តែពេលនេះចេញទៅមិនទាន់បានទេ ដោយសារប៉ាស្ព័រមិនទាន់ធ្វើហើយ ណាមួយជំងឺប៉ារបស់ខ្ញុំកាន់តែដុនដាបហើយ។

គួរបញ្ជាក់ដែរថា បើតាមសម្តីអ្នកនាងប៉េងប៉ោង បានបញ្ជាក់ឱ្យដឹងថា ឪពុករបស់នាងបានកើតមានអាការចុក និងហត់ៗច្រើនថ្ងៃមកហើយ ទើបក្រុមគ្រួសារសម្រេចបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយនឹកស្មានថា នោះគ្រាន់តែជាជំងឺចាស់របស់គាត់ ដែលធ្លាប់ធ្វើទុក្ខដូចគ្រាមុនៗ ស្រាប់តែពេលថតស្កេនរួច គ្រូពេទ្យប្រាប់ថា ប្រទះឃើញដុំសាច់ចម្លែកមួយនៅលើថ្លើម ហើយដុំសាច់នោះមានទំហំប៉ុនពែងកាហ្វេទៅហើយ។

អ្នកនាងប៉េងប៉ោង បាននិយាយថា នាងពិតជាតក់ស្លុតខ្លាំងណាស់ នៅពេលដែលគ្រូពេទ្យ ពិនិត្យឃើញថា ឪពុករបស់នាងមានដុំសាច់មួយដុំធំនៅក្នុងថ្លើម ដោយមិនដឹងថា ដុំសាច់នោះបានកើតមានក្នុងខ្លួនរបស់ឪពុកនាង តាំងពីពេលណាមកនោះទេ ខណៈដែលមុននេះ ឪពុករបស់នាងមានតែជំងឺទឹកនោមផ្អែម និងលើសឈាម ប្រចាំកាយប៉ុណ្ណោះ។ យ៉ាងណា នាងរំពឹងទុកថា ដុំសាច់ដែលស្ថិតនៅលើថ្លើមឪពុករបស់នាង គឺជាដុំសាច់ស្លូត មិនមែនជាដុំសាច់មហារីកនោះទេ។

តាមសម្តីតារាកំប្លែងវីតាមីនសេ បានបញ្ជាក់ថា “ដោយសារតែដុំសាច់ដុះលើថ្លើមនោះ កាន់តែរីកធំឡើង ទំហំប៉ុនមាត់កែវ ទើបធ្វើឱ្យខ្ញុំមានអាការថប់ៗ ចុកអួលណែន ពិបាកក្នុងខ្លួន ដេកមិនបាន និងពិបាកនៅពេលអង្គុយយូរ…៕

RELATED ARTICLES