Sunday, September 22, 2024
Homeតារាខ្មែរនាយចឺម ឈប់លេងកំប្លែង ក្រោយសិរីមន្ត ចាកចេញ

នាយចឺម ឈប់លេងកំប្លែង ក្រោយសិរីមន្ត ចាកចេញ

ភ្នំពេញ ៖ តារាកំប្លែងវ័យក្មេង នាយចឺម ដែលកំពុងល្បីឈ្មោះក្នុងវិស័យកំប្លែងបានប្រកាសជំហររបស់ខ្លួនថា នឹងឈប់លេងកំប្លែងតាមទូរទស្សន៍ទៀតហើយ ដើម្បីយកឱកាស និងពេលវេលាមកពង្រឹងខ្លួនក្នុងអាជីពចម្រៀងវិញម្តង  ស្របពេលដែលនាយចឺម កំពុងក្លាយជាតារាចម្រៀងលំដាប់ជួរមុខក្នុងផលិតកម្មសាន់ដេ។

កន្លងមក នាយចឺម ធ្លាប់បានព្រលយពាក្យប្រាប់អ្នកសារព័ត៌មានថា ខ្លួននឹងឈប់ពីការលេងកំប្លែងក្នុងពេលឆាប់ៗខាងមុខនេះហើយ ស្រាប់តែមកដល់ពេលថ្មីៗនេះ នាយចឺម បានចេញមុខប្រកាសជាសាធារណៈតែម្តងថា ខ្លួនឈប់លេងកំប្លែងជាផ្លូវការហើយ ពោលគឺទុកពេលពង្រឹងសមត្ថភាពក្នុងការច្រៀងវិញម្តង។

នាយចឺម បានបញ្ជាក់ប្រាប់ទៀតថា ការឈប់លេងកំប្លែងពីទូរទស្សន៍ CTN ដែលជាទ្រនំធ្លាប់ផ្តល់កំណើតសិល្បៈឱ្យខ្លួននោះ គឺខ្លួនគ្មានបញ្ហាអាក់អន់ស្រពន់ចិត្តអ្វី ឬមានទំនាស់អ្វីជាមួយខាងស្ថានីយទូរទស្សន៍នោះទេ ហើយក៏សូមអរគុណ និងដឹងគុណដល់កន្លែងដែលបានផ្តល់កំណើតក្នុងវិស័យសិល្បៈកំប្លែងមួយនេះ រហូតដល់ខ្លួនទទួលបានឱកាសធំធេងដូចសព្វថ្ងៃនេះផងដែរ។ តាមពិតមូលហេតុដែលខ្លួនឈប់លេងកំប្លែង គឺគ្រាន់តែចង់ពង្រឹងសមត្ថភាពក្នុងវិស័យចម្រៀងក្នុងទ្រនំផលិតកម្មសាន់ដេ វិញម្តង ពោលគឺធ្វើយ៉ាងណា ឱ្យកាន់តែល្អជូនដល់ទស្សនិកជន បងប្អូនពុកម៉ែ។

ចំណែកលោកឈុន សុវណ្ណភក្តី ហៅនាយក្តី ត្រូវជាបងធម៌នាយចឺម វិញ ក៏បានបញ្ជាក់ថា នាយចឺម ពិតជាគ្មានរឿងអ្វីជាមួយខាងស្ថានីយទូរទស្សន៍នោះទេ តែគាត់ (នាយចឺម) ចង់ពង្រឹងលើវិស័យសិល្បៈផ្នែកចម្រៀងវិញ ទើបគាត់សុំឈប់ពីការលេងកំប្លែងនោះទៅ ហើយនៅពេលខាងមុខ គាត់នឹងមានអ្វីដែលថ្មីៗជូនដល់បងប្អូនពុកម៉ែទាំងអស់គ្នាមិនខាន៕

នាយក្តី និងនាយចឺម
RELATED ARTICLES