Sunday, September 22, 2024
Homeតារាខ្មែរស្រាយចម្ងល់រឿងកូនស្រីមាស សុខសោភា អាយុ៧ឆ្នាំ

ស្រាយចម្ងល់រឿងកូនស្រីមាស សុខសោភា អាយុ៧ឆ្នាំ

ភ្នំពេញ ៖ បន្ទាប់ពីមានការងឿងឆ្ងល់ និង​សង្ស័យថា ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ឈ្មោះរ៉ូមី គឺជាកូនស្រីបង្កើតរបស់តារាចម្រៀងសំឡេងស្រទន់ មាស សុខសោភា ឬជាកូនស្រីរបស់តារា ចម្រៀងហ្សូណូ និងអ្នកនាងច័ន្ទ សុផានី រួចមក តារាចម្រៀងមាស សុខសោភា បានចេញ មុខមកអះអាងថា តាមពិតកុមារីរ៉ូមី អាយុ៧ឆ្នាំនោះ គឺជាកូនធម៌របស់នាង ដែលនាងបាន ចងសម្ព័ន្ធភាពកូនធម៌មួយនេះ តាំងពីនាងតូច រ៉ូមី ទើបនឹងមានអាយុ២ឆ្នាំមកម៉្លេះ។

មន្ទិលសង្ស័យទាំងប៉ុន្មានបានកើតឡើង បន្ទាប់ពីតារាចម្រៀងមាស សុខសោភា រួមនឹង លោកហ្សូណូ បានរៀបចំ  Surprise ខួបកំណើតក្មេងស្រីរ៉ូមី ដល់សាលារៀនឯកជនមួយ ហើយក្នុងវីដេអូឃ្លីបរយៈពេល១នាទីនិង២៨វិនាទីនោះ គេបានស្តាប់ឮកញ្ញាមាស សុខសោភា បាននិយាយថា “មក Surprise ខួបកំណើតកូន”។

ទាក់ទងទៅនឹងការងឿងឆ្ងល់ និងសង្ស័យខាងលើនេះ អ្នកនាងមាស សុខ សោភា បាន បញ្ជាក់ថា តាមពិតក្មេងស្រីឈ្មោះរ៉ូមី មិនមែនជាកូនបង្កើតរបស់នាងនោះទេ តែជាកូនស្រីធម៌ ហើយនាងបានសម្រេចយកក្មេងស្រីតូចនេះ  មកធ្វើជាកូនធម៌តាំងពីនាងតូចរ៉ូមី ទើបនឹង មានអាយុ២ឆ្នាំមកម៉្លេះ។

មាស សុខសោភា បានបញ្ជាក់បន្ថែមថា មូលហេតុដែលនាងបានយកកុមារីរ៉ូមី ជាកូនធម៌ដោយសារតែកុមារីរូបនេះ ចេះច្រៀងបទចម្រៀងរបស់នាងច្រើន តាំងតែពីនាងនៅតូច ហើយអ្វីដែលសំខាន់នោះ គឺនាងតូចរូបនេះ គឺជាកូនរបស់មិត្តភក្តិនាងទៀតផង។ យ៉ាងណា នាងមានឈ្មោះត្រឹមតែជាម៉ាក់ធម៌ប៉ុណ្ណោះ ចំណែករាល់ការចំណាយលើការរៀនសូត្រអ្វីផ្សេងៗ គឺនាងមិនបានជួយផ្គត់ផ្គង់ឡើយ ព្រោះថាឪពុកម្តាយរបស់រ៉ូមី មានជីវភាពធូរធារ និងមានលទ្ធភាពឱ្យកូនស្រីរៀនសូត្របាន។

គួរបញ្ជាក់ថា កុមារីរ៉ូមី មានស្រុកកំណើតនៅខេត្តព្រះសីហនុ សព្វថ្ងៃអាយុ៧ឆ្នាំ មានឪពុកម្តាយជាអ្នករកស៊ី៕

RELATED ARTICLES