Sunday, December 22, 2024
Homeព័ត៌មានជាតិមក​ធ្វើ​ការ​នៅ​ភ្នំពេញ​បាន​មួយ​អាទិត្យ ​សង្សារ​បែក​ចិត្ត ​លោត​ទឹក​សម្លាប់​ខ្លួន​

មក​ធ្វើ​ការ​នៅ​ភ្នំពេញ​បាន​មួយ​អាទិត្យ ​សង្សារ​បែក​ចិត្ត ​លោត​ទឹក​សម្លាប់​ខ្លួន​

ភ្នំពេញ៖ បុរសម្នាក់ចាកចេញពីស្រុកកំណើតមកធ្វើការនៅភ្នំពេញបានមួយអាទិត្យ តូចចិត្តសង្សារបែកចិត្តបានជិះម៉ូតូឌុបទៅលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារមិនបាន សម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី ២៩ ខែកក្តដា នៅលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បុរសគិតខ្លីប៉ងសម្លាប់ខ្លួនមិនបានសម្រេចមានឈ្មោះ ចាន់ ភាព ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាសន្តិសុខផ្សារសាមគ្គី ស្នាក់នៅផ្ទះជួលមិនស្គាល់ទីតាំងទើបនឹងមករស់នៅក្រុងភ្នំពេញ បានមួយអាទិត្យ មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិសាត់ មានឪពុកឈ្មោះ ចាន់ ឈៀង អាយុ៧២ឆ្នាំ មុខរបរធ្វើស្រែ និងម្តាយឈ្មោះ អ៊ុច យ៉ុង អាយុ ៥៧ឆ្នាំ មុខរបរធ្វើស្រែ ។

សាក្សីដែលបានឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើ ជិះម៉ូតូឌុបមក ឈប់នៅលើស្ពានជ្រោយចង្វារចាស់ បន្ទាប់មកជនរងគ្រោះបានចុះពីលើម៉ូតូដើរហាក់ដូចជាអស់សង្ឃឹមក្នុងជីវិតលែងចង់រស់ទៀតហើយបានឡើងលើបង្កាន់ដៃស្ពានលោតចូលទឹកទន្លេគ្រាំតែម្តងទៅ ។ បន្ទាប់ពីលោតភ្លាម ៗ ជនរងគ្រោះបានស្រែកហៅឲ្យគេជួយ ទើបខាងសមត្ថកិច្ចការពារគោលដៅក្រោមស្ពានលឺនិងបានបើកកាណូតទៅជួយជនរងគ្រោះឡើងលើគោកទាន់ពេលវេលា ។

បើតាមសំដីជនរងគ្រោះបានឲ្យដឹងថា រូបគេទើបតែនឹងមកពីស្រុកកំណើតមករកការងារធ្វើជាសន្តិសុខនៅផ្សារសាមគ្គីបានចំនួនមួយអាទិត្យស្រាប់តែសង្សារបែកចិត្តធ្វើឲ្យរូបគាត់ពិបាកចិត្តលែងចង់រស់បន្តទៀត ។ គាត់ពិបាកចិត្តរឿងសង្សារបែកចិត្ត នៅវេលាម៉ោង៤រសៀលថ្ងៃកើតហេតុរូបគាត់បានដើរទៅអង្គុយផឹកស្រាបៀរតែម្នាក់ឯងនៅមុខព្រះបរមរាជវាំងអស់ចំនួន៣កំប៉ុងស្រវឹងស្រឿងៗហើយគាត់បានជិះម៉ូតូឌុបពីមុខព្រះបរមរាជវាំងទៅស្ពានជ្រោយចង្វារក្នុងតំលៃ៦០០០រៀល ទៅដល់លើស្ពានហើយគាត់បានហុចលុយអោយម៉ូតូឌុបរួចរាល់ហើយក៏បានបោះកាបូបលុយ ទូរស័ព្ទ និងលិខិតឆ្លងដែនចូលក្នុងទឹកទន្លេអស់រលីងពីខ្លួនហើយក៏បានឡើងលើបង្កាន់ស្ពានលោតចូលទឹកទន្លេ គ្រាន់តែលោតចូលដល់ក្នុងទឹកភ្លាមរូបគេមានអារម្មណ៍ថាពិបាកទ្រាំណាស់ ទើបរូបគេខំប្រឹងហែលទៅរកតោងសសរស្ពានជ្រោយចង្វារស្រែកឲ្យគេជួយ ។

ក្រោយពេលកើតហេតុបុរសដែលខូចចិត្តត្រូវបានសម្ថកិច្ចដែលប្រចាំការគោលដៅគល់ស្ពានជួយសង្គ្រោះនិងប្រគល់ឲ្យនគរបាលប៉ុស្តិស្រះចក ដោយសារតែជនរងគ្រោះមិនមានសាច់ញាត្តិបងប្អូនទើបនគរបាលប៉ុស្តិស្រះចក បញ្ចូនបន្តទៅសង្គមកិច្ចខណ្ឌដូនពេញ ចាត់ចែងបន្តត្រូវបញ្ជូនទៅស្រុកកំណើតវិញឬយ៉ាងណា ៕

ប៊ុន ស៊ុន្ធី

 

 

RELATED ARTICLES