Friday, November 29, 2024
Homeតារាខ្មែរសុគន្ធ និសា ត្រូវមិត្តភក្តិធ្វើឲ្យភ្ញាក់ផ្អើល ឡើងស្រក់ទឹកភ្នែក

សុគន្ធ និសា ត្រូវមិត្តភក្តិធ្វើឲ្យភ្ញាក់ផ្អើល ឡើងស្រក់ទឹកភ្នែក

ភ្នំពេញ ៖ តារាចម្រៀងស្រីល្បីឈ្មោះ ជួរមុខប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញាសុគន្ធ និសា ដែលប្រកាសថ្ងៃចូលរោងការរបស់ខ្លួន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ត្រូវបានមិត្តភក្តិជិតស្និទ្ធរបស់នាងរៀបចំពិធីជប់លៀងមួយ ដែលគេឱ្យឈ្មោះថា “ជប់លៀងលាភាពនៅលីវ” ជូននាង ខណៈដែលថ្ងៃមង្គលការកំពុងខិតជិតមកដល់ទៅហើយ។

យោងតាមគណនីហ្វេសប៊ុកមួយ ដែលគេដឹងថា គឺជាមិត្តភក្តិដ៏ជិតស្និទ្ធបំផុតរបស់តារាចម្រៀង សុគន្ធ និសា បានបង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងពិធីជប់លៀងលាភាពនៅលីវ ឱ្យសុគន្ធ និសា និងបានបង្ហោះសារថា “Rehearsal party for a special woman NISA សំណព្វចិត្ត Can’t wait to see all the whole video and photos ជូនពរអូនឱ្យមានសុភមង្គល ក្លាយជានារីដែលមានសំណាង ទទួលការអាណិតស្រលាញ់ពីស្វាមីជារៀងរហូត”។

ដោយឡែកមិត្តជិតស្និទ្ធរបស់កញ្ញា សុគន្ធ និសា ម្នាក់ទៀត បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកដែរថា “Surprise សំណព្វចិត្តជិតក្លាយជាកូនក្រមុំ មិនមែនជប់លៀងបញ្ចប់ភាពនៅលីវទេ គឺជប់លៀងបញ្ជាក់ក្តីស្រឡាញ់ រវាងបងប្អូនស្រី ដែលមិនបានកើតផ្ទៃរួមគ្នា តែស្រឡាញ់គ្នាដូចបងប្អូនបង្កើត អបអរជូនពរថ្ងៃមង្គលរបស់គាត់ ផ្តល់ដំបូន្មានល្អៗឱ្យគ្នាទៅវិញទៅមក”។

នៅក្នុងពិធីជប់លៀងដ៏ពិសេសមួយនោះ គេឃើញអ្នកចូលរួមសុទ្ធតែជាមិត្តភក្តិសំណព្វចិត្តរបស់កញ្ញា សុគន្ធ និសា ហើយក្នុងនោះ ក៏មានវត្តមានពិធីការិនីដ៏ល្បីរបស់ទូរទស្សន៍ហង្សមាស គឺអ្នកនាងចាន់ កែវនិមល ផងដែរ។

អ្នកនាងកែវ ចាន់និមល ក៏បានបង្ហោះសារមួយផងដែរថា “នេះជាក្តីស្រលាញ់របស់បងប្អូន ស្រី ្សឹេតេ មៀំរយ ដែលតែងតែផ្តល់ឱ្យគ្នាទៅវិញទៅមក”។

តាមរយៈសកម្មភាព និងពិធីជប់លៀងខាងលើនេះ បញ្ជាក់ឱ្យឃើញថា មិត្តសំណព្វចិត្តរបស់កញ្ញាសុគន្ធ និសា ពិតជាស្រលាញ់រាប់អានគ្នាខ្លាំងណាស់ រហូតដល់រៀបចំពិធីជប់លៀងយ៉ាងពិសេសជូនសុគន្ធ និសា នៅមុនថ្ងៃរៀបការ ចូលមកដល់ទៀតផង។

គួរបញ្ជាក់ថា កូនកំលោះដែលតារាចម្រៀង សុគន្ធ និសា ប្រកាសថា នឹងដឹកដៃគ្នាចូលរោងការនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ គឺជាអ្នកជំនួញម្នាក់ដែលមានទ្រព្យស្តុកស្តម្ភ។  រីឯពិធីមង្គលការរបស់កញ្ញាសុគន្ធ និសា នឹងធ្វើរៀបចំឡើងនៅក្នុងបរិវេណសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងរាជធានីភ្នំពេញ ជាមួយនឹងការចំណាយរាប់ម៉ឺនដុល្លារ។ ចំពោះភ្ញៀវចូលរួមភាគច្រើន គឺជាអ្នកសិល្បៈ និងអ្នកមានមុខមាត់ ក្នុងសង្គម ព្រោះទាំងសុគន្ធ និសា ទាំងអនាគតស្វាមីរបស់នាង ជាអ្នកមានមុខមាត់ក្នុងសង្គមដូចគ្នា៕

 

RELATED ARTICLES