Monday, September 23, 2024
Homeតារាខ្មែរពេជ្រ អាវីហ្សា បញ្ចេញមួយឈុតនេះ ប្រុសៗហូរឈាមច្រមុះ

ពេជ្រ អាវីហ្សា បញ្ចេញមួយឈុតនេះ ប្រុសៗហូរឈាមច្រមុះ

ភ្នំពេញ ៖ តារាសម្តែងសាច់សខ្ចី ពេជ្រ អាវីហ្សា ដែលមុននេះមានឈ្មោះល្បីខ្លាំង ដោយសារទទួលរងអំពើហិង្សាពីសង្សារបណ្តូលចិត្ត ស្រាប់តែបានលេចមុខបង្ហាញវត្តមានជាថ្មីក្នុងការសម្តែងបទចម្រៀងថ្មីរបស់លោកម៉ៃ សុគន្ធ ដោយនាងបានលេងខ្លួនសិចស៊ីមួយទំហឹង និង ហ៊ានទាំងបញ្ចោញដើមទ្រូងថតឈុតឆាកឱបថើបជាមួយតួប្រុសយ៉ាងត្រេកត្រអាល។

ក្រោយពីកើតរឿងអាស្រូវទទួលរងអំពើហិង្សាត្រូវសង្សារវាយដំ បណ្តាលឱ្យរងរបួសយ៉ាងដំណំ រហូតធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ព្រមទាំងរន្ធត់ចិត្តយ៉ាងខ្លាំងផងនោះ កញ្ញាពេជ្រ អាវីហ្សា បានព្យាយាមបន្សាបរឿងអាស្រូវរបស់ខ្លួនវិញ តាមរយៈការបង្ហាញវត្តមានក្នុងឈុតសម្តែងយ៉ាងសិចស៊ីបង្ហាញល្វែងលើមួយទំហឹង នៅក្នុងវីដេអូ Trailer បទចម្រៀងថ្មីរបស់លោកម៉ៃ សុគន្ធ ដែលមានចំណងជើងថា “ទឹកភ្នែកតួឯក”។

តាមរយៈ Trailer បទ “ទឹកភ្នែកតួឯក” របស់លោកម៉ៃ សុគន្ធ គេឃើញកញ្ញាពេជ្រ អាវីហ្សា ដែលសម្តែងជាតួអង្គស្រី មានលក្ខណៈសិចស៊ីស្រើបស្រាល ដោយបានលះបង់ខ្លាំងនៅក្នុងបទចម្រៀងនេះ ព្រោះនាងហ៊ានបញ្ចោញដើមទ្រូងដ៏សែនទ្រលុកទ្រលន់ ព្រមទាំងថតឈុតឱបថើបគ្នាជាមួយតួប្រុសយ៉ាងត្រេកត្រអាល ស្ទើរតែធ្វើឱ្យអ្នកទស្សនាឈាមច្រមុះទៀតផង។

ក្រោយបញ្ចោញនូវ Trailer  ចម្រៀងថ្មីរបស់លោកម៉ៃ សុគន្ធ មួយបទនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសត្រង់ឈុតឆាកស្រើបស្រាលរបស់តួសម្តែងស្រីកញ្ញាពេជ្រ អាវីហ្សា ដែលបានបញ្ចោញនូវរូបរាងដ៏ទ្រលក់ទ្រលន់ សាច់សខ្ចី គួរឱ្យគយគន់។

តាមការអះអាងរបស់លោកម៉ៃ សុគន្ធ MV បទ “ទឹកភ្នែកតួឯក” នេះ ត្រៀមនឹងចេញជាផ្លូវការក្នុងរយៈពេល១សប្តាហ៍ខាងមុខទៀត។

លោកបន្តថា ទោះបីជា MV បទនេះ ចេញហើយទទួលបានគាំទ្រ ឬមិនគាំទ្រ និងមានការរិះគន់ពីទស្សនិកជនបែបណាក្តី គឺលោកមិនខ្វល់នោះទេ ព្រោះនេះជាសិល្បៈ៕

 

RELATED ARTICLES