Friday, November 29, 2024
Homeតារាខ្មែរថន លក្ខិណា អត្ថាធិប្បាយភាសាថៃ១កម្មវិធី ៥០០ដុល្លារ

ថន លក្ខិណា អត្ថាធិប្បាយភាសាថៃ១កម្មវិធី ៥០០ដុល្លារ

ថន លក្ខិណា បានលេចមុខក្នុងកម្មវិធី ”ការចាប់ដៃគូពាណិជ្ជកម្មផ្នែករៀបចំកម្មវិធីព្រឹត្តិការណ៍រវាងពាណិជ្ជករកម្ពុជា និងថៃ“ ដែលបានជួបជុំគ្នានៅសណ្ឋាគាសូហ្វីតែលភូគិត្រា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។ គណៈអធិបតីនិងភ្ញៀវកិត្តិយសជាច្រើនបាននាំគ្នាថតរូបជាមួយថន លក្ខិណា ដែលមិនត្រឹមតែអាចអត្ថាធិប្បាយជាភាសារខ្មែរបានល្អនោះទេតែថែមទាំងចេះភាសាថៃ អាចធ្វើជា MC បានក្នុងកម្មវិធីធំៗទៀតផង ហើយតាមអ្នករៀបចំកម្មវិធីបានឲ្យដឹងថា លក្ខិណា មានតម្លៃខ្លួនខ្ពស់ គឺ១កម្មវិធី ស៊ីថ្លៃ៥០០ដុល្លារទៀតផង។

ថន លក្ខិណា និយាយដោយសប្បាយរីករាយថា ”និយាយទៅ មិនមែនថាឲ្យតែកម្មវិធីពាក់ព័ន្ធនឹងការនិយាយភាសាថៃ ខ្ញុំប៉ាវផ្ដាច់តែម្ដង គឺមិនអីចឹងទេ គឺមានគេអាចធ្វើបានដែរ។ ចំពោះការចូលរួមកម្មវិធីថ្ងៃនេះ ខ្ញុំត្រូវបានខាងស្ថានទូតថៃ គាត់អញ្ជើញឲ្យចូលរួម អីចឹងសប្បាយចិត្តក្នុងការធ្វើការងារនេះណាស់។ ខ្ញុំបានរៀនភាសាថៃ ច្រើនឆ្នាំដែរ ទើបអាចប្រើការបានហ្នឹង តែភាសាអង់គ្លេស អត់សូវរលូនទេ គឺនិយាយបានក្នុងការទាក់ទងធម្មតា។ ចំណែករឿងថាតម្លៃខ្លួនខ្ញុំ៥០០ដុល្លារ ក្នុងការធ្វើជា MC នោះ គឺជាការពិតមែន តែទៅតាមប្រភេទកម្មវិធីដែរ។ និយាយទៅ ឆ្នាំនេះខ្ញុំមានការងារធ្វើច្រើន គ្រាន់តែនៅហង្សមាស គឺកាន់កម្មវិធីខារ៉ាបាវ ដល់ទៅជាង២០ខេត្ត-ក្រុងឯណោះ អីចឹងរវល់ដល់ខែធ្លាក់ភ្លៀងតែម្ដង”។

ក្រៅពីថន លក្ខិណា ដែលលេចមុខក្នុងកម្មវិធីដ៏អស្ចារ្យនោះ ក៏មានតារាស្រីស្អាតបង្ហាញម៉ូដ៣រូប គឺ Miss Grand Cambodia មកពីក្រុមហ៊ុន BKA ដែរ គឺកញ្ញាខ្លឹម ស្រីគា, សុភា និងម៉ូនីតា ផងដែរ ដែលអមគណៈអធិបតីសំខាន់ៗឡើងថ្លែងចំណាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ពាណិជ្ជករកម្ពុជា និងថៃ នេះ។

លោកជីរ៉ាវុឍ សុវណ្ណាអាត​ អគ្គទីប្រឹក្សាពាណិជ្ជកម្ម នៃស្ថានទូតតំណាងពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃ បានមានប្រសាសន៍ថា ”អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិនៃក្រសួងពាណិជ្ជកម្មថៃ បានដឹកនាំគណៈប្រតិភូថៃ ចំនួន១២ក្រុមហ៊ុន ដែលប្រកបអាជីវកម្មផ្នែករៀបចំព្រឹត្តិការណ៍ ដើម្បីមកចូលរួមក្នុងការចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ។ បច្ចុប្បន្នអ្នករៀបចំកម្មវិធីព្រឹត្តិការណ៍របស់ប្រទេសថៃ បានត្រៀមខ្លួនរូចជាស្រេចនឹងបង្ហាញនូវសក្ដានុពលដ៍ខ្លាំងក្លាបស់ខ្លួនឲ្យបានឃើញយ៉ាងច្បាស់ ដល់ក្រសែភ្នែកប្រជាជនទូទាំងពិភពលោក ពួកគេជឿជាក់ ហើយសម្លឹងឃើញទិសដៅដូចគ្នា និងឈានទៅមុខជាមួយអតិថិជន។ បន្ថែមពីនេះទៀត ពួកគេមានក្រុមការងារដែលមានជំនាញគ្រប់ផ្នែក ដើម្បីឆ្លើយតបការរៀបចំកម្មវិធីព្រឹត្តិការណ៍ផ្សេងៗ នៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។ ថ្ងៃនេះយើងមានក្រុមហ៊ុនជាច្រើនបានចូលរួម ដែលស្ដែងឲ្យឃើញថា ”ការចាប់ដៃគូពាណិជ្ជកម្មផ្នែករៀបចំព្រឹត្តិការណ៍ររាងពាណិជ្ជករកម្ពុជា-ថៃ” នៅថ្ងៃនេះ ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំង២ផងដែរ”។

ក្រៅពីកញ្ញាថន លក្ខិណា ដែលកំពុងក្តាប់តំណែងជា MC ភាសាថៃនោះ មានតារាល្បី៣រូបទៀត ដែលអាចធ្វើអត្ថាធិប្បាយជាភាសាថៃ ដែរនោះ គឺអ្នកនាងយុគ ចិន្ដា , VJ អាណូ និងកែវ និសា តែពួកគេបែរជាមិនសូវមានសកម្មភាពក្នុងការបកប្រែថៃ តាមកម្មវិធីផ្សេងៗដូចលក្ខិណា ឡើយ៕

RELATED ARTICLES