Monday, September 23, 2024
Homeតារាខ្មែរសុគន្ធ និសា ត្រូវគូដណ្តឹងហាមមិនឲ្យចូលរួមមង្គលការអតីតសង្សារ?

សុគន្ធ និសា ត្រូវគូដណ្តឹងហាមមិនឲ្យចូលរួមមង្គលការអតីតសង្សារ?

សុគន្ធ និសា ត្រូវអតីតសង្សារលោកសុខ ជំនោរ ចូលរោងការមុនតែ១សប្តាហ៍គត់ គឺដល់ពេលដែលនាងត្រូវលាភាពនៅក្រមុំដែរ ហេតុនេះហើយបានជាមានការលើកឡើងថា ដូចណាត់គ្នាអីចឹង គឺនិសា និងជំនោរ ការបណ្តាក់គ្នាតែម្តង។

ទោះជាចំណងស្នេហ៍ចាស់ សុគន្ធ និសា ត្រូវកប់ចោលត្រឹមឆ្នាំ២០១៧នេះក្តី តែតាមព័ត៌មានថា សុគន្ធ និសា ត្រូវបានអនាគតស្វាមី អាណិកជនខ្មែរនៅអាមេរិក លោកសាំបា ហាមដាច់ខាត គឺមិនអនុញ្ញាតឱ្យនិសា ទៅចូលរួមមង្គលការសង្សារចាស់ នៅថ្ងៃទី២៥ ខែវិច្ឆិកា នេះឡើយ…។

សុគន្ធ និសា នឹងរៀបការនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែលភ្នំពេញ ហើយត្រៀមហៅតារាសិល្បៈល្បីៗរាប់រយនាក់ឱ្យចូលរួម ព្រោះថា នេះជាថ្ងៃពិសេសរបស់នាង គឺរៀបការជាចំហ ដោយមិនបន្តស្នេហ៍ឥតខាន់ស្លាទៀតឡើយ។

យ៉ាងណា មុនពេលដែលនិសា គ្រងឈុតប្រពៃណីជាកូនក្រមុំនេះ តែ១សប្តាហ៍ប៉ុណ្ណោះ អតីតសង្សាររបស់នាង គឺលោកសុខ ជំនោរ នឹងដឹកដៃគូដណ្តឹងថ្មីរបស់លោក គឺកញ្ញាស្រី សុរង្ស៊ី ចូលរោងការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះហើយ ដែលរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រ។

ប្រភពបានឱ្យដឹងថា លោកជំនោរ ចង់អញ្ជើញអតីតគូដណ្តឹង សុគន្ធ និសា ឱ្យចូលរួមមង្គលការរបស់ខ្លួនដែរ ដើម្បីបញ្ជាក់ថា ទោះជាពួកគេបានបញ្ចប់និស្ស័យស្នេហ៍ជាមួយគ្នាមែន តែនៅតែមានការរាប់អានគ្នាជាធម្មតា មិនមែនជាគូបដិបក្ខឡើយ។ ប៉ុន្តែ តាមដំណឹងថា គូដណ្តឹងថ្មីរបស់សុគន្ធ និសា គឺអាណិកជនខ្មែរនៅអាមេរិក លោកសាំបា មិនអនុញ្ញាតឱ្យអនាគតភរិយារបស់ខ្លួនទៅចូលរួមមង្គលការរបស់លោកជំនោរ ឡើយ ដោយសារតែមិនចង់ឱ្យមានទំនាក់ទំនងគ្នាសាជាថ្មីវិញ។

កញ្ញាវ៉ាន់នីឡា (សុខ ចិន្តា)ជាប្អូនស្រីរបស់លោកសុខ ជំនោរ បានអះអាងថា នាងមិនដឹងថា បងប្រុសរបស់នាងអញ្ជើញសុគន្ធ និសា ចូលរួមមង្គលការឬអត់នោះទេ តែសម្រាប់នាងនិងនិសា គឺនៅតែមានការរាប់អានគ្នាជាធម្មតា បើជួបគ្នានោះ។

វ៉ាន់នីឡា ថ្លែងថា “បងជំនោរ ការនៅថ្ងៃទី២៥ ខែវិច្ឆិកា ហើយរៀបចំនៅកោះពេជ្រ តែខ្ញុំមិនដឹងថា នៅអគារអីទេ។ បងខ្ញុំហៅអ្នកសិល្បករច្រើនចូលរួមការគាត់ តែរឿងថា គាត់ហៅបងនិសា ឬអត់នោះ ខ្ញុំអត់បានដឹងទេរឿងហ្នឹង! ចំពោះខ្ញុំនិងបងនិសា វិញ គឺបើជួបគ្នា គឺនៅតែរាប់អានគ្នាជាធម្មតាអីចឹង តែបើគាត់ហៅការខ្ញុំដែរ គឺថ្ងៃនោះ ខ្ញុំមិននៅក្នុងស្រុកខ្មែរទេ ខ្ញុំទៅដើរកម្សាន្តនៅក្រៅស្រុកទៅហើយ អីចឹងទោះជាគាត់ហៅការខ្ញុំ ក៏ខ្ញុំមិនបានទៅចូលរួមការគាត់ដែរ”។

សុគន្ធ និសា ដែលចាប់ផ្តើមផ្អាកការងារសិល្បៈស្ទើរតែទាំងស្រុង ព្រោះជាប់មមាញឹកខ្លាំងក្នុងការ រៀបចំឈ្មោះភ្ញៀវរាប់រយនាក់ ដែលមង្គលការរបស់នាងនៅសល់តែជាង១សប្តាហ៍ទៀតនោះ ត្រូវបានតារាចម្រៀងល្បីឈ្មោះរូបនេះ កំពុងតែសម្រិតសម្រាំងនូវឈុតរ៉ូបយ៉ាងពិសេសសម្រាប់ថ្ងៃដែលនាងធ្វើជាកូនក្រមុំមែនទែននោះ ហើយតាមអ្នកដែលស្និទ្ធនិសា បានឱ្យដឹងថា ឈុតអាពាហ៍ពិពាហ៍របស់និសា គឺរៀបចំមិនឱ្យចាញ់តារានៅប្រទេសជិតខាងទេ ព្រោះវាមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ។

សុគន្ធ និសា បានភ្ជាប់ចំណងស្នេហ៍ជាមួយអាណិកជនខ្មែរនៅអាមេរិក លោកសាំបា រយៈពេលជាង៦ឆ្នាំ ដោយតាមព័ត៌មានថា ពួកគេបានទិញផ្ទះទ្រនំស្នេហ៍មួយរស់នៅជាមួយគ្នា នៅបុរីមួយនៅខណ្ឌប្ញស្សីកែវ ហើយមូលហេតុដែលនិសា ព្រមរៀបការជាមួយប្រុសខ្មែរ-អាមេរិករូបនោះ គឺដោយសារតែលោកសាំបា នៅលីវ មិនទាន់មានប្រពន្ធកូន ហើយបុរសសក់វែងរូបនោះ បានថ្នាក់ថ្នមចិត្តនាងគ្រប់ពេល ជាពិសេស គឺម្តាយនាងបានពេញចិត្តលោកសាំបា ទៀតផង មិនដូចកាលនិសា ភ្ជាប់ស្នេហ៍ជាមួយលោកជំនោរ ដែលគ្រួសារនាងថា ប្រៀបបានដូចទឹកនិងប្រេងនោះឡើយ។

សុគន្ធ និសា បានបោះបង់ចោលងារជំទាវ ដោយគ្មានស្តាយស្រណោះឡើយ ព្រោះថា គ្រាន់តែនាងផ្តាច់ស្នេហ៍ជាមួយលោកជំនោរ កាលពីឆ្នាំ២០១១ ភ្លាម មានមន្ត្រីធំៗមិនតិចរូបឡើយ ដែលចូលខ្លួនមកសុំស្នេហ៍នាងជាថ្នូរនឹងការប្រគល់អ្វីគ្រប់បែបយ៉ាងទាំងអស់ ឱ្យតែនាងត្រូវការ ពិសេសគឺងារជាជំទាវ។ អ្នកដែលតាមស្នេហ៍និសា ស្អិតជាងគេនោះ គឺលោកផ្កាយ២ដ៏ល្បីឈ្មោះម្នាក់ ដែលធ្វើឱ្យលោកសាំបា មានការព្រួយបារម្ភជាខ្លាំង ទើបរំអុកនិសា ចូលរោងការឱ្យទាល់តែបាននៅចុងឆ្នាំ២០១៧នេះ ដើម្បីជាការបិទផ្លូវលោកផ្កាយ២តែម្តង។

ប្រភពបានឱ្យដឹងថា ក្រោយរៀបការរួច និសា នឹងពង្រឹងលើការរកស៊ីច្រើនជាងការច្រៀង ខណៈដែលប្តីនាងជាអ្នកជំនួញ និងមានភាគហ៊ុននៅក្រុមហ៊ុន Manulife ផងដែរ៕

RELATED ARTICLES