ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ជាច្រើននាក់ បានបើកប្រតិបត្ដិការ ធ្វើការឡោមព័ទ្ធ ទីតាំង១កន្លែង សង្ស័យថា ជនសង្ស័យជាមុខសញ្ញាចោរប្លន់ និស្សិតពេទ្យកាលពីយប់ នៅភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កំពុងលាក់ខ្លួននៅទីនោះ ។
ជនសង្ស័យ ចំនួន៣នាក់ ក្រោយពីធ្វើសកម្មភាព គម្រាមប្លន់យកលុយកាក់ពីជនរងគ្រោះ ជានិស្សិតនៅវិទ្យស្ថានសុខាភិបាល កងយោធពលខេមរភូមិន្ទ យកលុយកាក់បានសម្រេច កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ យកបានលុយសរុបជាង១ពាន់ដុល្លារ និងឯកសារមួយចំនួនក្នុងកាបូបលុ យនោះ ។
ក្រោយពីសមត្ថកិច្ច ទទួលបណ្តឹងជនរងគ្រោះ រួច កំណត់ភិនភាគ មុខសញ្ញា រហូតដល់ វេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ និងមានទូរស័ព្ទហៅចូលទៅជនរងគ្រោះ ទាមទារលុតចំនួន៣០ដុល្លា ជាថ្នូរទៅនឹងឯកសារបាត់កាលពីយប់ មុិញ ទើបជនរងគ្រោះបន្ត រាយការណ៍ទៅប៉ូលិស និងកំណត់មុខសញ្ញាបាន កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវ ហើយប្រទះឃើញ ជនសង្ស័យជាមុខសញ្ញាប្លន់ ត្រង់ចំណុចផ្លូវលំ ក្រុម៥ ភូមិអង្គកែវ សង្កាត់ចោមចៅ ដេញប្រផិត ចាប់ប្រផីង ដោយភូមិសាស្រ្ត ស្មុគស្មាញ ផ្លូវច្ររបៀងច្រើន ធ្វើឲ្យជនសង្ស័យ មានឱកាសរត់គេច ក្នុងភូមិសាស្រ្តខាងលើ ។
ហើយត្រូវបានកម្លាំង នគរបាល ជាច្រើននាក់ ធ្វើការឡោមព័ទ្ធ អស់ជាច្រើនម៉ោង នៅតែមិនទាន់ ប្រទះឃើញជនសង្ស័យ ។ មកដល់ម៉ោង៣និង៣០នាទីថ្ងៃដដែលនេះ កម្លាំង សមត្ថកិច្ច មកទានើដកថយនៅឡើយ ខណៈដែលកំពុងរុករក ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនល្មើស ដែលគម្រាមប្លន់យកកាបូបលុយ ពីជនរងគ្រោះ ជានិស្ដិតសាលាពេទ្យយោធា កាលពីយប់ថ្ងៃទី៣១ ខែកក្កដា រហូតដល់រដៀលថ្ងៃទី ជនល្មើស ទូរស័ព្ទ ហៅចូលជនរងគ្រោះ ទាមទារ លុយចំនួន៣០ដុល្លា ជាថ្នូរ នឹងឯកសារមួយចំនួនមានក្នុហកាបូប កាលពីយប់មុិញ ទើបសមត្ថកិច្ច កំណត់មុខសញ្ញា និងស្រាវជ្រាវ ពង្រសយកម្លាំងធ្វើការឡោមព័ទ្ធទី តាំងខាងលើ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅក្នុងកាបូបមាននាមកាត មានលេខទីរស័ព្ទ ទើបជនល្មើសស្គាល់ទាមទារលុយបន្ថែមពីលើលុយប្លន់យកបាន ។
ការឡោមទ័ព្ទ របស់កម្លាំងសមត្ថកិច្ច អស់រយះពេលជាច្តើនម៉ោង រហូតដល់ វេលាម៉ោង៤រសៀល ការរុករក នៅតែមិនឃើញ សមត្ថកិច្ច សម្រេចដកកម្លាំងថយវិញ ៕