ភ្នំពេញ ៖ បន្ទាប់ពីសង្កេតឃើញថា កុមារ ភាគច្រើនដែលត្រូវបានអាណាព្យាបាលដឹក បញ្ជូនចេញពីគ្លីនិកឯកជន និងមន្ទីរពេទ្យបង្អែក នានាទូទាំងប្រទេស ចូលមកដល់មន្ទីរពេទ្យ គន្ធបុប្ជា មានស្ថានភាពជំងឺធ្ងន់ធ្ងរនោះ លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ជា បានស្នើសុំឱ្យក្រសួងសុខាភិបាល រៀបចំការប្រឡងត្រួតពិនិត្យទៅ លើវេជ្ជបណ្ឌិតនៅតាមគ្លីនិកឯកជនទាំងនោះ ថាតើកំពុងប្រកបវិជ្ជាជីវៈរបស់ខ្លួនបានត្រឹមត្រូវដែរឬទេ? ហើយបើប្រឡងមិនជាប់ ត្រូវ បិទអាជីវកម្មតែម្តង។
យោងតាមសេចក្តីជូនដំណឹងរបស់លោក បេអាត រិចឆ្នឺរ ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យ គន្ធបុប្ជា បានបញ្ជាក់ថា នៅថ្ងៃសៅរ៍ទី៣០ ខែ កក្កដា មានកុមារមានជំងឺធ្ងន់ៗ ចំនួន៤៤៧នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ។ ចំណែកនៅយប់ថ្ងៃសៅរ៍ទី៣០ ឆ្លងចូលថ្ងៃអាទិត្យ ទី៣១ ខែកក្កដា មានកុមារឈឺធ្ងន់ធ្ងរបំផុត ចំនួន ១៤៦នាក់ មកពីគ្លីនិកឯកជន និងមន្ទីរពេទ្យ បង្អែកមួយចំនួន ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ គន្ធបុប្ជា។ ករណីទាំងអស់ដែលមានជំងឺ គ្រុនឈាមធ្ងន់ធ្ងរ បញ្ជូនមកពីគ្លីនិកឯកជន និង មន្ទីរពេទ្យបង្អែកមួយចំនួន ពុំត្រូវបានព្យា-បាលឱ្យបានត្រឹមត្រូវទេ។ ករណីទាំងអស់ដែល មានជំងឺរលាកខួរក្បាល បញ្ជូនមកពីគ្លីនិកឯកជន និងមន្ទីរពេទ្យបង្អែកមួយចំនួន ក៏ពុំត្រូវបាន ព្យាបាលឱ្យបានត្រឹមត្រូវដែរ”។
ព័ត៌មានលម្អិតមានចុះក្នុងទំព័រកាសែត នគរធំ