Sunday, December 22, 2024
Homeព័ត៌មានជាតិខឹងមិត្តស្រីមានសង្សារច្រើន ហៅគ្នាចាប់រំលោភបូក

ខឹងមិត្តស្រីមានសង្សារច្រើន ហៅគ្នាចាប់រំលោភបូក

កណ្តាលៈ កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២០:០០យប់ នៅចំណុចចំការស្វាយ ស្ថិតភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មានករណីរំលោភបូកមួយបានកើតឡើង ដែលបង្កដោយឈ្មោះរ៉េត រដ្ឋា បានទាក់ទងទូរស័ព្ទទៅមិត្តស្រីឈ្មោះ ឡ.ច.ដ (ជាស្ត្រីរងគ្រោះ) ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនី មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ដើម្បីមករួមភេទ ពេលនោះនាងឡ.ច.ដ បានដើរមកឆ្លងដរកោះខែលមកឃុំខ្ពប ដោយមានមិត្តភក្តិរបស់គេ ឈ្មោះកែវ ឆ្លាត និងឈ្មោះ រ៉េត រដ្ឋា ចាំទទួល ពេលទៅដល់ត្រើយម្ខាង ឈ្មោះឆ្លាត ឌុបឈ្មោះ រដ្ឋា និងនាងឡ.ច.ដ ដោយម៉ូតូម៉ាកនិច សំដៅចូលសាលាអនុវិទ្យាល័យខ្ពប ពេលជាមួយគ្នានោះមានភ្លើងពិលគេចុចឆ្វេកឆ្វាច ឈ្មោះឆ្លាត ក៏ឌុបឈ្មោះ រដ្ឋា និងនាងឡ.ច.ដ ចេញសំដៅទៅចំការស្វាយស្ថិតនៅខាងត្បូងព្រែកវត្តខ្ពប ទៅទិសខាងកើត ចម្ងាយប្រហែល៥០០ម៉ែត្រ ពីផ្លូវលេខ១១០ (ខាងកើតទន្លេបាសាក់) ។ ចំណែកឈ្មោះ សុភាព ឆ្លូញ ជិះម៉ូតូគុបមូលឌុបឈ្មោះ យ៉ុង យុត និងឈ្មោះ ធី លាង តាមពីក្រោយ ពេលទៅដល់វេលាម៉ោង២១:១០នាទី បុរសជាសង្សារ រ៉េត រដ្ឋា បានឲ្យនាងឡ.ច.ដ ដេកដី រួចស្រាតខោក្រៅនិងខោក្នុងជនរងគ្រោះរំលោភសេពសន្ថវៈមុនគេ បានមួយលើក បន្ទាប់មកឈ្មោះ កែវ ឆ្លាត រំលោភបានមួយលើក និងឈ្មោះសុភាព ឆ្លូញ កំពុងរំលោភសេពសន្ថវៈក៏ជនរងគ្រោះសន្លប់ ឈ្មោះ ឆ្លូញ ក៏បញ្ឈប់សកម្មភាពតែម្តង (ដោយប្រើស្រោមអនាម័យទាំងអស់គ្នា) ចំណែកឈ្មោះ ធី លាង និងឈ្មោះ យ៉ុង យុត នៅចាំម៉ូតូមិនបានរំលោភសេពសន្ថវៈទេ គឺនៅគឺនៅពេលនោះឈ្មោះរ៉េត រដ្ឋា បានបីជនរងគ្រោះ ដោយឈ្មោះ សុភាព ឆ្លូញ ឌុបដោយម៉ូតូគុបសេ៥០ ហើយឈ្មោះ ឆ្លាត ជិះម៉ូតូម៉ាកនិច ឌុបឈ្មោះ យុត និងឈ្មោះ លាង សំដៅមកឆ្លងដរចុងកោះ។
ពេលទទួលបានពត៌មានខាងលើសមត្ថកិច្ចនគរបាលស្រុកស្អាង បានអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនល្មើសខាងលើ ចំណែកជនរងគ្រោះបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឃុំតាលន់។ រីឯជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចក៍សាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

សិលា

13891809_555579541296654_8311633737677379905_n

13873101_555579587963316_534893498896131778_n

13686584_555579554629986_6751300415766647458_n

13921055_555579524629989_8397944452008563008_n

13872632_555579567963318_5732685212546066659_n

13920732_555579507963324_3432023798671709514_n

13876647_555579611296647_1337354210944503704_n

RELATED ARTICLES