ភ្នំពេញ ៖ លោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា បើគណ- បក្សសង្គ្រោះជាតិ បានដឹកនាំប្រាទេស នឹងប្តេជ្ញា កែទម្រង់ស្ថាប័នជាតិទាំង៣ជាចាំបាច់ គឺស្ថាប័ន នីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ន តុលាការ ឱ្យមានតុល្យភាពអំណាច។
ថ្លែងទៅកាន់សិក្ខាកាមក្នុងកម្មវិធីបិទ “វគ្គបណ្តុះបណ្តាលគ្រូបង្គោលទាំង១៩៧ក្រុង- ស្រុក-ខណ្ឌ ក្រុមទី២ វគ្គទី២ នៅទីស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ លោកកឹម សុខា បានលើក ឡើងថា មានតែការកែទម្រង់ស្ថាប័នជាតិទាំង៣ ឱ្យមានតុល្យភាព ទើបធ្វើឱ្យប្រទេសកម្ពុជា ចាកផុតពីអស្ថិរភាពសង្គមដែលបានកើតឡើង មិនចេះអស់មិនចេះហើយដូចកន្លងមក។
លោកកឹម សុខា បានសរសេរនៅក្នុងហ្វេស- ប៊ុករបស់លោក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៦ ថា “ប្រទេសជាតិត្រូវតែអមតៈ បុគ្គល ម្នាក់ៗមិនឋិតថេរឡើយ”។
ខ្ញុំសង្កេតឃើញថា ប្រទេសជាតិណាដែល មានស្ថាប័នជាតិរឹងមាំ មិនអាស្រ័យតែលើបុគ្គល មេដឹកនាំម្នាក់ ឬមួយក្រុមនោះទេ ប្រទេសនោះ តែងតែមានយុត្តិធម៌ សន្តិភាព និងការរីកចម្រើនប្រកបទៅដោយចីរភាព ទោះបីជាមាន ការផ្លាស់ប្តូរអ្នកដឹកនាំប្រទេសក៏ដោយ។
ខ្ញុំយល់ឃើញថា ជាការចាំបាច់ណាស់ សម្រាប់ប្រទេសកម្ពុជា យើងត្រូវតែធ្វើការកែទម្រង់ស្ថាប័នជាតិទាំង៣ (ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ) ឱ្យ មានតុល្យភាពអំណាច។
ដូច្នេះគណបក្សសង្គ្រោះជាតិដឹកនាំប្រទេស ប្តេជ្ញាធ្វើការកែទម្រង់ស្ថាប័នជាតិខាងលើនេះ ដើម្បីឱ្យអ្នកដឹកនាំជំនាន់ក្រោយ ដឹកនាំតាម ប្រព័ន្ធប្រជាធិបតេយ្យ ជាដាច់ខាត។ ការដឹកនាំ បែបនេះ ធ្វើឱ្យប្រទេសជាតិយើងចាកផុតអំពី អស្ថិរភាពសង្គម ដែលបានកើតឡើងមិនចេះ អស់មិនចេះហើយដូចកន្លងមក”។
នៅថ្ងៃដដែលនោះដែរ អនុប្រធានគណៈកម្មាធិការនាយក និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល លោកអេង ឆៃអ៊ាង ថ្លែងក្នុង សន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ បានលើកឡើង៣ចំណុច គឺ ៖ ១-គណបក្សសង្គ្រោះជាតិ នឹងដាក់លិខិត ទៅគ.ជ.ប ដើម្បីស្នើសុំជួយសម្រួលការចុះឈ្មោះ បោះឆ្នោតដល់បងប្អូនកម្មករ-កម្មការិនី។
២-ក្រុមសមាជិកសភាគណបក្សសង្គ្រោះ-ជាតិ នឹងធ្វើលិខិតទៅរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីជួយសម្រួលការចុះឈ្មោះបោះឆ្នោតដល់ ពលករក្នុងស្រុក និងពលករចំណាកស្រុក។
៣-គណបក្សសង្គ្រោះជាតិ អំពាវនាវដល់ សមត្ថកិច្ច សូមវែកមុខឃាតករ និងផ្តល់យុត្តិធម៌ ដល់ក្រុមគ្រួសារលោកបណ្ឌិតកែម ឡី”។
ដោយឡែក កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ អនុប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក ម៉ៅ មុនីវណ្ណ ក៏បានលើកឡើងនៅក្នុងសេចក្តី-ប្រកាសព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិចំនួន៤ចំណុចគឺ ៖
១-គណបក្សសង្គ្រោះជាតិ ផ្តោតលើកិច្ចការ ចុះឈ្មោះបោះឆ្នោតខាងមុខនេះ។
២-ថ្ងៃទី០៥ ខែសីហា ថ្នាក់ដឹកនាំគណបក្ស (ប្រធាន-អនុប្រធានក្រុមការងារ ប្រធាន-អនុប្រធានគណៈកម្មាធិការប្រតិបត្តិ) ទាំង២៥ រាជធានី-ខេត្ត នឹងចូលរួមសិក្ខាសាលាអំពីកិច្ចការ បោះឆ្នោត។
៣-ថ្ងៃទី០៨ និងទី០៩ ខែសីហា ក្រុម សមាជិកសភាគណបក្សសង្គ្រោះជាតិ នឹងចូល រួមសិក្ខាសាលា អំពីនីតិវិធីតាក់តែងច្បាប់។
៤-គណបក្សសង្គ្រោះជាតិ ប្រកាន់គោល- ជំហរសន្ទនារកដំណោះស្រាយ៕
ដោយ ៖ កុលបុត្រ