លីប៊ី៖ ប្រភពយោធានិងមន្ត្រីប ម្រើការនៅមន្ទីរពេទ្យ ឲ្យដឹងថាការវាយ ប្រហារដោយបំផ្ទុះ គ្រាប់បែក អត្តឃាតមួយនៅក្នុងទីក្រុងBenghazi ប្រទេសលីប៊ី ដែលមាន គោលដៅលើ កម្លាំងសន្តិសុខកាល ពីថ្ងៃអង្គារបាន សម្លាប់មនុស្សយ៉ាង ហោច ២២នាក់ ។
មន្ត្រីមន្ទីរពេទ្យម្នាក់ បានថ្លែងថាមនុស្ស ១២នាក់ផ្សេង ទៀតបាន រងរបួសនៅ ក្នុងការវាយ ប្រហារដែល ស្ថិត នៅជាយក្រុងខាងលើ។
ចំពោះការបំផ្ទុះគ្រាប់ បែកអត្តឃាតនេះ ក្រុមស កម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានទូរស័ព្ទ ទៅកាន់ពួក ឧទ្ទាម Benghazi នៃក្រុមប្រឹក្សា Shura ដោយអះអាងពី ការទទួលខុសត្រូវចំពោះ ការវាយ ប្រហារផ្តាច់ជីវិតមនុស្ស យ៉ាង ច្រើននេះ។
ការវាយប្រហារ នេះបាន កើតឡើងបន្ទាប់ពី សហរដ្ឋអាមេរិកចាប់ផ្តើម ប្រតិបត្តិការវាយ ប្រហារពីលើ អាកាសជាលើកដំបូងកាលពីថ្ងៃ ច័ន្ទមកលើគោល ដៅនានារបស់ក្រុម រដ្ឋអ៊ីស្លាមក្នុង ទីក្រុង Sirte ប្រទេសលីប៊ី តាមសំណើរ របស់រដ្ឋាភិបាល ដែលមានខ្នង បង្អែកអង្គការ សហប្រជាជាតិ របស់ប្រទេសលីប៊ី។
ក្រុង Benghazi ជាទីកន្លែង កំណើតនៃការបះ បោរកាលពីឆ្នាំ ២០១១ ក្នុងការផ្តួលរំ លំអតីតមេដឹកនាំ ប្រទេសនេះ លោក Muammar Gaddafi ដែលបាននិងកំពុង បង្ហាញឲ្យឃើញ ពីសង្គ្រាមដ៏ ឃោឃៅរវាងក្រុម សកម្មប្រយុទ្ធនិងកងទ័ព លីប៊ីចាប់តាំង ពីខែឧសភាឆ្នាំ២០១៤នៅពេលដែល លោកឧត្តម សេនីយ៍ Khalifa Haftar ចាប់ផ្តើមប្រតិបត្តិ ការយោធា ប្រឆាំងនិងក្រុមស កម្មប្រយុទ្ធក្នុងទីក្រុងនេះ។
នៅគ្រានោះដែរ កងកម្លាំង របស់រដ្ឋាភិបាលដែលមាន ខ្នងបង្អែកជាអង្គការ សហប្រជា ជាតិបានប្រយុទ្ធក្នុងសង្គ្រាម ដ៏សាហាវបំផុត ប្រឆាំងនិ ងក្រុមរដ្ឋអ៊ីស្លាមក្នុងទីក្រុង Sirte ។