Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិស្លាប់អ្នក ទេសចរ១០នាក់ ក្នុងការវាយប្រហារ នៅ​អាហ្វហ្គានីស្ថាន

ស្លាប់អ្នក ទេសចរ១០នាក់ ក្នុងការវាយប្រហារ នៅ​អាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ អភិបាលស្រុក តំបន់កើតហេតុ បានថ្លែងថា យ៉ាងហោច ណាស់មាន អ្នកទេស ចរបរទេសចំនួន ១០នាក់ស្លាប់ បាត់បង់ជីវិត និង៥នាក់ផ្សេង ទៀតរងរបួស នៅក្នុងការ ឆ្មក់វាយប្រហារ មួយក្នុងខេត្ត Heart នៃភាគខាងលិច ប្រទេសអាហ្វហ្គានី ស្ថាននៅថ្ងៃ ព្រហស្បត្តិ៍នេះ។

លោក Farhad Khadimi ចៅហ្វាយ ស្រុកកើតហេតុ បានថ្លែងប្រាប់ សារព័ត៌មាន ចិនស៊ីនហួរថា រថយន្តក្រុង ខ្នាតតូចពីរគ្រឿង ដែលផ្ទុកអ្នក ដំណើរជាជន បរទេសជាច្រើន នាក់ត្រូវបាន វាយ ប្រហារដោយ ខ្មាន់កាំភ្លើង នៅលើផ្លូវសំខាន់ មួយក្នុង ស្រុក Chishti Sharif ព្រឹកថ្ងៃ ព្រហស្បត្តិ៍នេះ។ ជាលទ្ធផល គ្រោះថ្នាក់នេះបានបណ្តាលឲ្យ មនុស្ស១០នាក់ ត្រូវបានបាញ់ សម្លាប់និង៥នាក់ ទៀតរងរបួស។

ជុំវិញព័ត៌មានលម្អិត អំពីសញ្ជាតិ របស់ជនរង គ្រោះក្នុង ហេតុការណ៍នេះ មិនទាន់មាន សេចក្តីរាយការណ៍ភ្លាមៗនោះ ឡើយ។

អភិបាលស្រុក រូបនោះថែម ទាំងបាន បញ្ជាក់ថា រថយន្តក្រុងទាំង ពីរគ្រឿងបាន និងកំពុងធ្វើ ដំណើរចេញ ពីខេត្ត Bamyan ឆ្ពោះទៅកាន់ ខេត្ត Herat ខណៈដែល ទីរួមក្រុង នៃខេត្តស្ថិត នៅចម្ងាយ ពីក្រុង កាប៊ុល ប្រមាណជា៦៤០គីឡូម៉ែត្រ។

លោក Khadimi បានបន្ថែមថា អ្នកទេសចរ ជាច្រើននាក់ ត្រូវបាន សង្គ្រោះដោយ កម្លាំងសន្តិ សុខក្នុង រយៈពេលដ៏ខ្លីបន្ទាប់ពីគ្រោះថ្នាក់កើតឡើង។ ចំណែកការស៊ើប អង្កេតត្រូវ បានចាប់ ផ្តើមធ្វើឡើង នៅក្នុងការវាយ ប្រហារ នេះ។

រហូតមកដល់ ពេលនេះ ពុំមានក្រុមណា មួយចេញ មុខអះអាង ទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ឡើយ។

 

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES