Monday, November 25, 2024
Homeព័ត៌មានជាតិនីគី ត្រៀមចេញបទOriginal Song ច្បាមការគាំទ្រលើវិថីចម្រៀង

នីគី ត្រៀមចេញបទOriginal Song ច្បាមការគាំទ្រលើវិថីចម្រៀង

តារាចម្រៀងប្រចាំផលិតកម្ម HJ លោក អឿ ចាន់ថន ហៅនីគី បានដើរលើវិថីជាង១ឆ្នាំ មកហើយប៉ុន្តែគេមិនឃើញតារាចម្រៀងរូបនេះមានបទចម្រៀងលេចធ្លោនៅឡើយទេ ។ប៉ុន្តែក្នុងជំនួបផ្ទាល់ថ្មីៗនេះលោកបង្ហើបថា មានគម្រោងចេញបទOriginal Song ដើម្បីច្បាមការគាំទ្រលើវិថីដែលពោពេញដោយការប្រកួតប្រជែងមួយនេះ។

កាលពីថ្ងៃទី១៣ មករា កន្លងទៅនេះលោកនីគី បានបង្ហាញខ្លួនបើកសម្ពោធបទថ្មីរបស់ទាំងចំនួន២បទ នៅក្នុងព្រឹត្តិការណ៍តន្ត្រីសប្បុរសធម៌របស់គ្រួសារតារាកម្ពុជា នៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលចម្រុះដោយតារាល្បីៗវ័យក្មេងនៅក្នុងពិភពសិល្បៈ។ តាមរយៈការបកស្រាយបទចម្រៀងទាំង២របស់លោក គេកត់សម្គាល់ថាលោកមានទឹកដមសំឡេងល្អ ដោយលោកគឺជាតារាយុវវ័យ តែមានស្ទីលច្រៀងជាប្រភេទបទបែបជំនាន់ដើម ដោយសំលេងរបស់លោកក៏មិនចាញ់បទរបស់ម្ចាស់ដើមនោះដែរ បើទោះជាការគាំទ្រចំពោះលោកនៅមានកម្រិត។

លោកនីគី បានថ្លែងឲ្យដឹងថា នៅក្នុងអាជីពចម្រៀងលោកស្ទើរតែអត់ពន្លឺតែម្ដង ដោយសារតែលោកខ្វះការជ្រោមជ្រែង ខណៈដែលចូលជ្រកនៅក្នុងផលិតកម្ម JH ក៏មិនអាចអោយលោកមានសន្ទុះតាមការចង់បាន។រយៈពេល១ឆ្នាំនៅក្នុងផលិតកម្ម JH លោកទើបតែមាន២បទបើកឆាកក្នុងទំព័រសិល្បៈរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែលោកថានឹងប្រឹងក្រោកឈរ ច្បាមការគាំទ្រដោយមិនរុញរានោះទេ ពោលគឺលោកត្រៀមចេញបទស្នាដៃថ្មីOriginal Songដើម្បីសម្រេចក្ដីសុបិន្តរបស់លោកអោយមានកម្រិតឈានឡើង។ តារាដែលត្រូវគេស្គាល់ថាធ្លាប់ឆ្លងកាត់ការងារជាកម្មកររោងចក្ររូបនេះ បន្តថាអាជីពសិល្បៈគឺជាអ្វីដែលលោកចង់តស៊ូ អ៊ីចឹងហើយទើបលោកសុខចិត្តខាតបង់លុយកាក់អស់មួយសន្ធឹកទម្រាំតែបានក្លាយខ្លួនជាតារាចម្រៀងអាជីពមួយរូប។

ស្ថិតក្នុងវ័យ២៦ឆ្នាំ លោកនីគី ជាកូនពៅក្នុងចំណោមបងប្អូន៨នាក់ ប្រុស៤ស្រី ៤ដោយក្នុងគ្រួសាររបស់លោកគឺអ្នកប្រឡូកសិល្បៈនោះទេ ទើបលោកយល់ថាការវិវត្តន៍ខ្លួនក្លាយជាតារាសិល្បៈរបស់ខ្លួន គឺដំណើរផ្សងព្រេងមួយដែលពិបាក។លោកនៅតែយល់ថាខ្លួនមិនផ្ដើមពីសូន្យ ដោយរំពឹងថាអាជីពចម្រៀងរបស់លោកនឹងចាប់ផ្ដើមមានសន្ទុះ ក្នុងពេលដែលលោកក៏ប្រកាសថានឹងផលិតបទផ្ទាល់ខ្លួនអោយបានច្រើន ជាពិសេសគឺបទ Original Song ដើម្បីធ្វើការវាយលុកទីផ្សារ។ ក្នុងពេលដ៏ខ្លី ខាងមុខលោកនឹងមានបទចម្រៀងជាបទភ្លេងថ្មីរបស់ជារបស់ខ្លួន ដោយលោកក៏នឹងផ្ដើមពង្រីកឱកាសឡើងឆាកតន្ត្រីទូរទស្សន៍ក្នុងពេលស្របគ្នាផងដែរ ដើម្បីអោយក្ដីស្រម៉ៃរបស់លោកទទួលបានជោគជ័យ៕

 

RELATED ARTICLES