Monday, December 23, 2024
Homeព័ត៌មានជាតិក្រុម​ចោរ​ប្លន់​ “ធ្វើ​ឃាត​ករ​ដើម្បី​លុយ​” សារ​ភាព​ធ្លាប់​ប្លន់​១០​លើក​ ក​ក្រើក​៧ខេត្ត​

ក្រុម​ចោរ​ប្លន់​ “ធ្វើ​ឃាត​ករ​ដើម្បី​លុយ​” សារ​ភាព​ធ្លាប់​ប្លន់​១០​លើក​ ក​ក្រើក​៧ខេត្ត​

ខេត្តកណ្តាល ៖ នៅក្នុងចំណោមក្រុមចោរ ប្លន់ទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ ខ្លួនបានកាលពីព្រលប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខណៈដែលពួកគេកំពុងជិះរថយន្ត ចេញប្លន់នៅលើទឹកដីខេត្តកណ្តាលនោះ មានម្នាក់ បានសាក់នៅដើមដៃ ជាអក្សរថា “ធ្វើ ឃាតករដើម្បីលុយ” និងមានកន្សែងយ័ន្តសម្រាប់ ការពារគ្រាប់កាំភ្លើងទៀតផង ហើយក្រុមនេះ បានសារភាពថា ពួកគេធ្លាប់បានធ្វើសកម្មភាព ប្លន់សុរបចំនួន១០លើក កក្រើកខេត្តចំនួន៧ តែ ទោះបីមានខ្សែគាថា កន្សែងយន្តការពារយ៉ាង ណា ទីបំផុតឈាមស្រែកស្បែកហៅ អ្នកសាង អំពើអាក្រក់ រមែងទទួលផលអាក្រក់ ធ្លាក់នរក ទាំងភ្នែកស្រស់ ត្រូវសមត្ថកិច្ច ព័ទ្ធចាប់បាន៦នាក់ ដែលជាសមាជិកក្រុមចោរប្លន់សម្លាប់មនុស្ស ដើម្បីលុយ។

សមាសភាពក្រុមចោរប្លន់ដែលមានខ្សែ គារថា និងកន្សែងយន្តការពារខ្លួន ព្រមទាំង សាក់អក្សរ “ធ្វើឃាតករ ដើម្បីលុយ” នោះ មាន ឈ្មោះជា ពេជ្រ អាយុ៣៥ឆ្នាំ ក្នុងភូមិត្រោក ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមរបាយការណ៍របស់ស្នងការ ដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹង ថា ក្រុមចោរប្លន់ទាំង៦នាក់ បានសារភាពថា  មុនពេលត្រូវសមត្ថកិច្ចចាប់ខ្លួនបានពួកគេកំពុង រៀបចំគម្រោងធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីប្លន់ នៅក្នុងភូមិសាស្ត្រស្រុកស្អាង ខេត្ត កណ្តាល និងធ្លាប់ធ្វើសកម្មភាពប្លន់សរុបចំនួន ១០លើក នៅតាមបណ្តាខេត្តចំនួន៧ ដែលរួម មាន ៖

១-ខេត្តព្រៃវែង ចំនួន២លើក ៖ លើកទី១ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ នៅចំណុច ភូមិដូនយូ ឃុំជីខ្លា ស្រុកស្វាយអន្ទរ និងលើក ទី២ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅ ចំណុចភូមិព្រែកពោធិ៍ ឃុំរំលិច ស្រុកស៊ីធរកណ្តាល។

២-ខេត្តកំពង់ឆ្នាំង ចំនួន២លើក ៖ លើក ទី១ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ នៅ ចំណុចផ្សារព្រៃខ្មែរ ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ និងលើកទី២ កាលពីថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។

៣-ខេត្តតាកែវ ចំនួន២លើក ៖ លើកទី១ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ នៅ ចំណុចភូមិទ្រាំង ឃុំទ្រាំង ស្រុកទ្រាំង និងលើក ទី២ នៅចំណុចភូមិសីហា ឃុំចំបក់ ស្រុកបាទី។

៤-ខេត្តក្រចេះ ចំនួន១លើក ៖ កាលពី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិ ត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល។

៥-ខេត្តត្បូងឃ្មុំ ចំនួន១លើក ៖ កាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច ភូមិដា ឃុំមេមត់ ស្រុកមេមត់។

៦-ខេត្តកំពង់ចាម ចំនួន១លើក ៖ កាល ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុច ភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ។

៧-ខេត្តកណ្តាល ចំនួន១លើក ៖ បង្ក្រាប ចាប់ខ្លួនបាន៦នាក់ ពេលកំពុងចេញប្លន់ នៅ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិ អម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

Jo1

បន្ទាប់ពីបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់ ទាំង៦នាក់នោះ លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានសរសេរ បញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោក កាល ពីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ថា “ក្នុង ចំណោមចោរប្លន់ទាំង៦នាក់ ដែលយើងចាប់ បាននោះ មានម្នាក់សាក់នៅដើមដៃ មានខ្លឹម- សារថា “ធ្វើឃាតករ ដើម្បីលុយ” និងមានកន្សែង យ័ន្តសម្រាប់ការពារគ្រាប់មួយចំនួនទៀតផង។ វាមិនដែល…! បើព្រះជួយចោរ អ៊ីចឹងនគរបាល ជាអ្នកប្រមាញ់ចោរនោះ មិនវីវរហើយ… ហើយ នឹងទុកឱកាសឱ្យពួកវាដើររាតត្បាតកាប់សម្លាប់ ប្លន់ទ្រព្យពលរដ្ឋ និងប្រព្រឹត្តអំពើបាបស្រេចតែ ចិត្តហើយមែនទេ? អាគមគាថា ជួយបានតែ អំពើល្អទេ…”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៦និង ០៦នាទីព្រលប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការ ជាមួយសមត្ថកិច្ចខេត្តកណ្តាល បានបើកប្រតិ- បត្តិការបង្ក្រាបចាប់ឃាត់ខ្លួនក្រុមជនសង្ស័យ ជាមុខសញ្ញាចោរប្លន់ប្រដាប់អាវុធចំនួន៦នាក់  នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិ អម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខណៈ ដែលពួកគេកំពុងជិះរថយន្តចេញប្លន់នៅលើទឹកដីខេត្តកណ្តាល ហើយនៅក្នុងការបង្ក្រាបនោះ សមត្ថកិច្ចបានបាញ់ជនសង្ស័យម្នាក់ បណ្តាល ឱ្យបាក់ជើង ខណៈដែលជនសង្ស័យរូបនោះបាន ព្យាយាមរត់គេចខ្លួន។

ក្រុមជនសង្ស័យជាមុខសញ្ញាចោរប្លន់ ប្រដាប់អាវុធទាំង៦នាក់ ដែលត្រូវសមត្ថកិច្ច បង្ក្រាបបាននោះ រួមមាន ទី១-ឈ្មោះហ៊ឹម ធា ហៅធឿន អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ជាម្ចាស់រថយន្តហាយ- ឡែនដឺរ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២្ស-២៨៨០ និងធ្លាប់ជាប់ពន្ធនាគារចំនួន២ដង ពីបទលួចនិងប្លន់។ ទី២-ឈ្មោះជា ពេជ្រ អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុង ភូមិត្រោក ឃុំសំបួរ ស្រុករមាសហែក ខេត្ត ស្វាយរៀង មានដីកាចាប់ខ្លួនពីបទប្លន់នៅខេត្ត ស្វាយរៀង ទី៣-ឈ្មោះម៉ន ខុន អាយុ៤៨ឆ្នាំ មុខរបរទិញគោក្របី មានលំនៅក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងមានស្រុកកំណើតនៅស្រុកកញ្ចៀច ខេត្តព្រៃវែង ជាមុខសញ្ញាចាស់ពីបទលួចគោ នៅខេត្ត មណ្ឌលគិរី និងមុខសញ្ញាប្លន់នៅខេត្តក្រចេះ ទី៤-ឈ្មោះអូ វន ហៅព្រំ សាវ៉ាត ហៅគោ ហៅតូច ហៅសៀប អាយុ២៤ឆ្នាំ មុខរបរជាង សំណង់ក្រាលការ៉ូឡា មានលំនៅក្នុងភូមិចក សង្កាត់ផ្សារក្រោម ក្រុងសៀមរាប ខេត្តសៀម- រាប និងមានស្រុកកំណើតនៅភូមិល្បើក ឃុំ សម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ជាមុខសញ្ញាចាស់ពីបទប្លន់ ទី៥-ឈ្មោះ ប៊ិត ប៊ុនធឿន ហៅតឿ អាយុ៣៥ឆ្នាំ មានលំនៅ ក្នុងភូមិស្វាយទង ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង (រងរបួសបាក់ជើង និងធ្លាប់ធ្វើ សកម្មភាពប្លន់ផ្ទះវីងវេរលុយនៅគ្រប់ខេត្ត) និងទី៦-ឈ្មោះជា រដ្ឋា ហៅជា លេខ ហៅថា ហៅ១៥ អាយុ៤២ឆ្នាំ មុខរបរកម្មករដាំដំឡូង មានលំនៅក្នុងភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ជាមុខសញ្ញាចាស់ធ្លាប់ធ្វើ សកម្មភាពប្លន់ចំនួន២លើក នៅខេត្តកំពង់ចាម និងរាជធានីភ្នំពេញ។

Jo2

តាមប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា នៅមុន ពេលបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួន ក្រុមជនសង្ស័យប្លន់ប្រដាប់អាវុធខាងលើនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានស៊ើបអង្កេតស្រាវ- ជ្រាវដឹងពីសកម្មភាពរបស់ក្រុមជនសង្ស័យ ខាងលើ កំពុងជិះរថយន្តដឹកគ្នានៅភូមិសាស្ត្រ ខាងលើ បំណងចេញធ្វើសកម្មភាពប្លន់។ បន្ទាប់ ពីទទួលបានព័ត៌មានសម្ងាត់នេះមក សមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានតាមដានដោយស្ងាត់ស្ងៀម តាំងពីម៉ោង២រសៀល ខណៈ ដែលក្រុមជនសង្ស័យបើករថយន្តចេញពីរាជធានីភ្នំពេញ រហូតមកដល់ចំណុចភូមិសាស្ត្រឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ទើបសមត្ថ- កិច្ចក្រសួងមហាផ្ទៃ បានទាក់ទង សុំការសហការ ពីសមត្ថកិច្ចស្រុកស្អាង ដើម្បីធ្វើការចេញស្ទាក់ និងឡោមព័ទ្ធបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យ ទាំងនេះ បាននៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិត ក្នុងភូមិអម្ពិលលាស់។ ភ្លាមនោះ ជនសង្ស័យ ម្នាក់ ក្នុងចំណោម៦នាក់ បានព្យាយាមរត់គេច ពីការឡោមព័ទ្ធរបស់សមត្ថកិច្ច ទើបសមត្ថកិច្ច សម្រេចផ្ទុះអាវុធ១គ្រាប់ បណ្តាលឱ្យត្រូវចំជើងខាងស្តាំរបស់ជនសង្ស័យម្នាក់ រងរបួសបាក់ជើង នៅនឹងកន្លែងតែម្តង។

ប្រភពដដែល បញ្ជាក់ថា នៅក្នុងប្រតិ- បត្តិការបង្ក្រាបក្រុមចោរប្លន់ខាងលើនេះ សមត្ថ- កិច្ចដកហូតបានវត្ថុតាង រួមមាន រថយន្តមួយ គ្រឿង ម៉ាកហាយឡែនដឺរ ម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១ធគ- ៨៤២៩ កន្ត្រៃកាត់ដែក១ ដែកគាស់១ ញញួរ១ ពិល២ មួកក្រណាត់៥ ខោអាវភ្លៀង២កំផ្លេ ខ្សែគាថា និងកន្សែងយន្តមួយចំនួន ស្បែកជើង ប៉ាតា៣គូ អាវុធ ម៉ាកៅគ-៤៧ ១ដើម មាន គ្រាប់ចំនួន២២គ្រាប់ និងអាវុធម៉ាក គ៥៩ ចំនួន ២ដើម មានគ្រាប់ចំនួន១០គ្រាប់ ដែលក្រុម- ចោរប្លន់បានលាក់ទុកនៅក្នុងបាវពណ៌ស ដោយ យកសំរាម និងមែកឈើគ្របពីលើ នៅតាម បណ្តោយផ្លូវចូលវត្តធនមន្ត ដែលមានចម្ងាយ ពីផ្លូវជាតិលេខ ២១ព ប្រមាណ២០០ម៉ែត្រ ស្ថិត ក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង។

ជុំវិញករណីខាងលើនេះ ក្រុមជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅជូនសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តនីតិវិធីបញ្ជូន ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីវិនិច្ឆ័យ និងផ្តន្ទាទោសតាមច្បាប់”

 

 

RELATED ARTICLES