Friday, September 20, 2024
Homeព័ត៌មានជាតិប្រពន្ធ​កាប់​ប្តី​២​កាំ​បិត ក្តៅ​ចិត្ត​រៀប បង្វេច​ប្រុង​រត់​ចោល

ប្រពន្ធ​កាប់​ប្តី​២​កាំ​បិត ក្តៅ​ចិត្ត​រៀប បង្វេច​ប្រុង​រត់​ចោល

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានទាញកាំបិតប៉័ងតោ កាប់ប្តីជនជាតិអូស្ត្រាលីរបស់ខ្លួន ចំនួន២កាំបិត បណ្តាលឱ្យរយះប្រអប់ជើង ហូរឈាមពេញមុខ ផ្ទះ ដោយសារតែខឹងនឹងប្តីសួរនាំពីរឿងលុយ កាក់ ដែលសល់ពីទិញម្ហូប ហើយចង់រៀបបង្វេច រត់ចោល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលលេខ១៧៥ ផ្លូវ លេខ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការ- មន។

ស្ត្រីបង្កហេតុដែលកាប់ប្តី២កាំបិត រយះ ប្រអប់ជើងនោះ មានឈ្មោះរស់ ស្រីល័ក្ខ អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាប្តី មានឈ្មោះធារី ចនហ្វាល ជនជាតិអូស្ត្រាលី អាយុ៥៣ឆ្នាំ មុខរបរ ជាអ្នកសារព័ត៌មាន បម្រើការនៅអង្គភាពទស្សនាវដ្តីខ្មែរថាម ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ជាមួយគ្នា។ អ្នកទាំង២ រួមរស់ជាមួយគ្នាជាប្តី ប្រពន្ធ អស់រយៈពេលជាង១ឆ្នាំមកហើយ ប៉ុន្តែ មិនទាន់បានរៀបការនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធ ទាំង២នាក់ខាងលើនេះ បានឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង។ លុះមួយសន្ទុះក្រោយមក ស្រាប់តែ ឃើញបុរសជាប្តីជនជាតិអូស្ត្រាលី ដើរចេញ មកក្រៅផ្ទះ ដោយមានកាន់កាបូបចំនួន២ ហើយ នៅត្រង់ប្រអប់ជើង មានស្នាមរយះ និងមាន ឈាមហូរស្រោចពេញមុខផ្ទះទៀតផង។

IMG_0092

តាមសម្តីស្ត្រីបង្កហេតុជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នាងបានស្គាល់ជនរងគ្រោះអស់ រយៈពេលជាង១ឆ្នាំមកហើយ ដោយជនរងគ្រោះ បានសន្យាថា នឹងធានានាងចេញទៅរស់នៅ ប្រទេសអូស្ត្រាលី ជាមួយគ្នា និងបានជ្រើសយក ថ្ងៃរៀបការនៅអំឡុងខែធ្នូ ចុងឆ្នាំ២០១៦នេះ តែកន្លងមកនេះ ពួកនាងរួមរស់ជាមួយគ្នាដូច ប្តីប្រពន្ធទៅហើយ។ មួយរយៈមុននេះ ប្តីរបស់ នាងបានឱ្យនាងរត់ការឯកសារនៅស្ថានទូត តែ ប្តីនេះគ្មានលុយទាំងដុំឱ្យនាងរត់ការនោះទេ គឺ បានឱ្យនាងខ្ចីលុយធនាគារ ចំនួន២ពាន់ដុល្លារ ដើម្បីយកមករត់ការ ហើយក្នុងមួយខែ ប្តីនេះ បានឱ្យប្រាក់មកនាងចំនួន១៥០ដុល្លារ ដើម្បីបង់ សងធនាគារវិញ ដោយទើបតែបង់បានចំនួន២ ខែប៉ុណ្ណោះ។

ស្ត្រីជាប្រពន្ធ បន្តថា នៅក្នុងរយៈពេល ជាង១ឆ្នាំ ដែលពួកនាងរួមរស់ជាមួយគ្នានេះ នាងនិងប្តីតែងឈ្លោះប្រកែកគ្នាជាញឹកញាប់ តែ មិនធំដុំទេ ទើបតែនៅយប់កើតហេតុ ប្តីនាង បានឱ្យលុយមកនាងចំនួន២០០ដុល្លារ ដើម្បី យកទៅបង់ធនាគារ។ ចំណែកលុយនៅសល់៥០ ដុល្លារ នាងបានយកទៅទិញម្ហូបដាក់ទុកក្នុង ទូទឹកកកអស់ទៅហើយ។ ក្រោយមក ប្តីចេះ តែសាកសួរដដែលៗពីរឿងលុយ៥០ដុល្លារនោះ ដោយចោទថា នាងយកទៅចាយវាយឥត ប្រយោជន៍ ព្រមទាំងរើអីវ៉ាន់បម្រុងចាកចេញពី ផ្ទះទៀត ទោះជានាងអង្វរពន្យល់ហេតុផល យ៉ាងណាក៏ប្តីនេះ នៅតែមិនព្រមស្តាប់ ពោលគឺ ចង់តែរៀបបង្វេចចេញពីផ្ទះចោលនាងដដែល ទើបធ្វើឱ្យនាងខឹងច្រឡោត ក៏ស្ទុះទៅទាញ បានកាំបិតប៉័ងតោ កាប់ប្តីចំជើងចំនួន២កាំបិត បណ្តាលឱ្យរយះចេញឈាម រងរបួសធ្ងន់តែម្តង។ បន្ទាប់ពីត្រូវនាងកាប់រួច ប្តីនេះ បានប្រឹងដើរ ទាំងជើងហូរឈាម រហូតដល់មុខផ្ទះ ទើបដេក ដួលស្រែកឆោឡោហៅឱ្យគេឯងជួយ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីព្យា- បាល។ ចំណែកស្ត្រីជាប្រពន្ធ ត្រូវបានសមត្ថកិច្ច ចុះឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាល បឹងកេងកងទី១ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ ស៊ុន ប៊ុន្ធី

RELATED ARTICLES