Monday, December 23, 2024
Homeព័ត៌មានជាតិពង្រត់​កូន​ស្រី​គេ​​​២​ថ្ងៃ ​ម៉ែ​តាម​រក​ឃើញ ​ប្តឹង​ប៉ូលិស​ចាប់​

ពង្រត់​កូន​ស្រី​គេ​​​២​ថ្ងៃ ​ម៉ែ​តាម​រក​ឃើញ ​ប្តឹង​ប៉ូលិស​ចាប់​

ភ្នំពេញ៖ យុវជនម្នាក់បានល្បួងក្មេងស្រី អាយុ១២ឆ្នាំម្នាក់ ចេញបាត់ពីផ្ទះអស់រយៈពេល ២ថ្ងៃ លុះឪពុកម្តាយក្មេងស្រីតាមរកឃើញ ក៏ ប្តឹងប៉ូលិសចាប់ឃាត់ខ្លួនមកសាកសួរ ប៉ុន្តែបាត់ កូនស្រីមិនដឹងជាទៅដល់ទីណា បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ ថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចគ្លីនិកមួយកន្លែង ខាងជើងវត្តសំពៅមាស ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

ជនសង្ស័យដែលពង្រត់កូនស្រីគេនោះ មានឈ្មោះរស់ សុរិន អាយុ២៥ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកក្មេងស្រី រងគ្រោះ មានឈ្មោះ ប.ព.ស អាយុ១២ឆ្នាំ មុខ របរសិស្សសាលាឯកជនសុវណ្ណភូមិ ស្នាក់នៅផ្ទះ លេខ ៤៦៧ៅ ផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

តាមប្រភពពីឪពុកម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យ បានបបួលកូនស្រីរបស់គាត់ចេញទៅរកទិញ សម្លៀកបំពាក់នៅម្តុំផ្សារសាំហាន់ ហើយក៏នាំ គ្នាត្រឡប់មកផ្ទះវិញ។ លុះមកដល់រសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យ បានល្បួងកូនស្រីរបស់គាត់ម្តងទៀតដោយលួង ឱ្យកូនស្រីរបស់គាត់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១ជំ-១៥៦១ ចេញពីផ្ទះបាត់រហូតតែម្តង។

ឪពុកម្តាយក្មេងស្រីរងគ្រោះ បន្តថា នៅ- ពេលដែលកូនស្រីបាត់ចេញពីផ្ទះ ពួកគាត់មាន ការព្រួយបារម្ភពីសុវត្ថិភាពរបស់កូនស្រីយ៉ាង ខ្លាំង និងបានចែកផ្លូវគ្នាដើររកកូនស្រីគ្រប់ទិស ទី អស់រយៈពេល២ថ្ងៃ តែរកមិនឃើញសោះ។ ស្រាប់តែមកដល់យប់ថ្ងៃទី០៨ ខែសីហា ពួក គាត់បានប្រទះឃើញជនសង្ស័យខាងលើ នៅ ចំណុចគ្លីនិកមួយកន្លែង ខាងជើងវត្តសំពៅមាស តែមិនបានប្រទះឃើញកូនស្រីរបស់គាត់សោះ មិនដឹងជានាងទៅដល់ទីណា មានសុខទុក្ខយ៉ាង ណា ទើបសម្រេចឃាត់និងនាំខ្លួនជនសង្ស័យ ខាងលើ ទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ  ដើម្បីធ្វើការសាកសួររកកូនស្រីរបស់គាត់ ដែល បានបាត់ខ្លួនទៅដោយគ្មានដំណឹង។

នៅចំពោះសមត្ថកិច្ច ជនសង្ស័យឈ្មោះ រស់ សុរិន បានសារភាពថា ខ្លួនពិតជាបានពង្រត់ ក្មេងស្រីរងគ្រោះចេញពីផ្ទះទៅនៅជាមួយគ្នា អស់រយៈពេល២ថ្ងៃប្រាកដមែន ហើយមុនពេល ដែលឪពុកម្តាយនាងប្រទះឃើញចាប់រូបគេ ជាប់ ក្មេងស្រីរងគ្រោះទើបនឹងសុំគេថា ទៅ មើលផ្ទះមួយភ្លែតទេ នឹងត្រឡប់មកវិញហើយ រួចក៏បាត់រហូតតែម្តង ហើយខ្លួនក៏មិនដឹងថា នាងទៅដល់ទីណាដែរ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចសម្រេចឃុំ- ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីធ្វើការសាកសួរបន្ត មុននឹងរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជ- ធានី ចាត់ការតាមនីតិវិធី ។

ដោយឡែកឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ កំពុងស្វះស្វែងតាមរកកូនស្រីបន្តទៀត និងមិនដឹងជានាងគេចខ្លួនទៅសំងំនៅទីណា បន្តទៀត ឬក៏ត្រូវមនុស្សអាក្រក់បោកបញ្ឆោត យកទៅណាក៏មិនដឹងហេតុនេះ ពួកគាត់បាន សំណូមពរឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរក កូនស្រីរបស់គាត់ត្រឡប់មកផ្ទះវិញផង” ៕

RELATED ARTICLES