Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិម៉ាឡេស៊ី ចាប់ភេរវករ បាន២៣០នាក់ ​ជាង៣ឆ្នាំនេះ

ម៉ាឡេស៊ី ចាប់ភេរវករ បាន២៣០នាក់ ​ជាង៣ឆ្នាំនេះ

ម៉ាឡេស៊ី៖ យោងតាមក្រសួង កិច្ចការផ្ទៃក្នុង បានបង្ហើបកាល ពីថ្ងៃអង្គការឲ្យ ដឹងថាជន សង្ស័យដែល ជាភេរវករសរុប២៣០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេល ជាង៣ឆ្នាំនេះ ដែល ក្នុងនោះ មាន៨៤នាក់ត្រូវបាន កាត់ទោស និង១៨នាក់បាន បណ្តេញចេញ ពីប្រទេស និង៦២នាក់រួច ផុតពីការ ចោទប្រកាន់។

ក្រសួងបាន ធ្វើសេចក្តីប្រកាស បែបនេះក្នុងអំឡុង ពេលនៃការបក ស្រាយដោយ សង្ខេបទៅកាន់អ្នកការ ទូតបរទេស ដែលមានមូលដ្ឋាន ក្នុងប្រទេសម៉ាឡេស៊ី ដោយការ លម្អិត ពីយុទ្ធសាស្ត្រ របស់ខ្លួន ក្នុងការកត់សម្គាល់ពីការ គំរាមកំហែង របស់ពួកភេរវករ ក្នុងប្រទេស។

ក្រសួងបានថ្លែងថា ខ្លួនបានកែប្រើថ្មីនូវ វត្តមាននៃកងកម្លាំង រក្សាសន្តិសុខ ការចែក រំលែកព័ត៌មាន ជាមួយនិងបណ្តាប្រ ទេសដទៃ ក៏ដូចជាការ រួមគ្នាល្បាត រវាងប៉ូលិសនិងយោធា និងការ ដំឡើងប៉ុស្តិ៍ប៉ូលិល ចល័តផងដែរ។

ចំណែកលោក ឧបនាយករដ្ឋមន្ត្រី Ahmad Zahid Hamidi បានថ្លែងការ លើកឡើង ដោយ សង្ខេបនេះគឺដើម្បី បង្ការ នូវភាពអាច កើតមាននូវ ការភាន់ច្រឡំ ដែលទាក់ទិន និងស្ថានភាព សន្តិសុខក្នុង ប្រទេសម៉ាឡេស៊ី ជាពិសេសបន្ទាប់ ពីប្រទេសនេះ ទទួលរងនូវ ការវាយប្រហារ លើកដំបូងរបស់ ខ្លួនដែលពាក់ ព័ន្ធនិង ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម កាលពីចុង ខែមិថុនាហើយប៉ូលិស ក្នុងប្រទេស ឥណ្ឌូណេស៊ីរារាំង ដល់ការ វាយប្រហារដោយ គ្រាប់បែកក្នុង ប្រទេសសិង្ហបុរីកាល ពីសប្តាហ៍មុន។

ដោយឡែក ជំនួយការអគ្គនាយ កកម្លាំងប្រឆាំង ភេរវកម្មលោក Ayob Khan បានថ្លែងថា ជនជាតិម៉ា ឡេស៊ី៩០នាក់ត្រូវ បានគេកំណត់ អត្តសញ្ញាណ ដែលមានជាប់ ពាក់និងសកម្មភាព របស់ក្រុម រដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរីក្នុង នោះមានមនុស្ស ២១នាក់ត្រូវបានសម្លាប់ រាប់បញ្ចូលជន អត្តឃាត៧នាក់។

 

 

RELATED ARTICLES