កណ្តាល៖ ការប្រកួតជម្រុះមណ្ឌលទី៧ នៃពានរង្វាន់ Tiger Street Football Festival 2018 បានបើកជាផ្លូវការណ៍ហើយនាព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៨នេះ នៅបរិវេណមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីក្រុមចំនួន៣២ក្រុម។ ហើយចំពោះក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបានវត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រផងដែរ។
ថ្លែងក្នុងពីធីបើកកាលពីព្រឹកមិញ លោក ទុយ វិច្ជិកា តំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រគណៈកម្មាធិការបច្ចេកទេ បានលើកឡើងថា នេះគឺជាលើកទី៦ហើយដែលក្រុមហ៊ុនស្រាបៀថៃហ្គ័រ បានរៀបចំកម្មវិធីដ៏អស់ច្ចារ្យ ក្នុងការផ្តលឧកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បានបញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការគោរពវិន័យ និងសូមឲ្យបងប្អូនកីឡាករទាំងអស់ប្រកាន់ភ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។
នៅក្នុងនោះដែរលោក Wong kwok San Finance Director of Tiger Beer ដែលជានាយកគ្រប់គ្រងផ្នែកលក់ទូទាំងប្រទេស នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានលើកឡើងក្នុងពិធីបើកនោះថា នេះជាលើកដំបូង Tiger Street Football Festival ២០១៨ បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះព្រត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៨មណ្ឌល ក្រុមចូលរួមប្រកួតដល់ទៅជាង៥០០ក្រុម កីឡាករសរុបជាង៣៥០០នាក់ និងជាពិសេសមានរង្វាន់ដ៏ច្រើនសរុប ៥០ ០០០$។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័តនៅរាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតនៅមណ្ឌលទី៧នេះ ធ្វើរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ០៤ ខែមីនា ដើម្បីស្វែងរកក្រុមជើងចំនួន៣ក្រុម ឈានទៅប្រកួតវគ្គផ្តាច់ព្រ័តទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ៕