Saturday, February 1, 2025
Homeសន្ដិសុខសង្គមចាប់ខ្លួនជនជាតិចិន១០០នាក់ ពាក់ព័ន្ធករណីចាប់ជំរិតតាមអនឡាញ

ចាប់ខ្លួនជនជាតិចិន១០០នាក់ ពាក់ព័ន្ធករណីចាប់ជំរិតតាមអនឡាញ

ភ្នំពេញ ៖ ជនជាតិចិនមួយក្រុមមានគ្នាប្រមាណ១០០នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ បានឆ្មក់ចុះបង្ក្រាប និងចាប់ខ្លួនកាលពីវេលា ម៉ោង១១ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណេត និងបើកល្បែងខុសច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមចាប់ជំរិតតាមអនឡាញជាលក្ខណៈទ្រង់ទ្រាយធំខាងលើនេះ បានធ្វើឡើងនៅចំណុចផ្ទះលេខ៩៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំប្រតិបត្តិការដោយផ្ទាល់ បានបញ្ជាក់ប្រាប់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានពិនិត្យឃើញថា មានជនជាតិចិនចំនួន១០០នាក់ (ស្រី១៩នាក់) បានស្នាក់នៅប្រព្រឹត្តបទល្មើស VOIP និង Game Online។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបន្ថែមថា ក្រោយឃាត់ខ្លួនបាន ជនជាតិចិនទាំង១០០នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការត្រួតពិនិត្យ និងអនុវត្តតាមនីតិវិធី៕

RELATED ARTICLES