Wednesday, October 8, 2025
Homeព័ត៌មានជាតិមូលហេតុពិតប្រាកដ!!! ជនជាតិចិនឈ្លោះជាមួយប្រពន្ធតាម Chat លោតសម្លាប់ខ្លួនពីលើសណ្ឋាគារជាន់ទី១៥

មូលហេតុពិតប្រាកដ!!! ជនជាតិចិនឈ្លោះជាមួយប្រពន្ធតាម Chat លោតសម្លាប់ខ្លួនពីលើសណ្ឋាគារជាន់ទី១៥

ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែកើតមានទំនាស់ផ្ទៃក្នុងគ្រួសារ (ឈ្លោះជាមួយប្រពន្ធ) ក៏ដាច់ចិត្តគិតខ្លីធ្វើអត្តឃាត ដោយលោតទម្លាក់ខ្លួនពីលើសណ្ឋាគារជាន់ទី១៥ មកចំពីលើដំបូលរ៉ឺម៉កម៉ូតូកង់បី ១គ្រឿង បណ្តាលឱ្យបាក់ដំបូលកៀបជនរងគ្រោះស្លាប់នៅនឹងកន្លែងយ៉ាងរន្ធត់។

ករណីបុរសតូចចិត្តឈ្លោះជាមួយប្រពន្ធ លោតពីលើខុនដូ១៥ជាន់ សម្លាប់ខ្លួនខាងលើនេះ  បានកើតឡើង កាលពីវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខសណ្ឋាគារ វី (V Hotel) ស្ថិតនៅផ្ទះលេខ៤៨B ផ្លូវលេខ១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

បុរសរងគ្រោះខាងលើ មានឈ្មោះ LEE HSIANG PENG ជនជាតិចិនតៃវ៉ាន់ អាយុ៤០ឆ្នាំ មុខរបរភ្ញៀវទេសចរណ៍ កាន់លិខិតឆ្លងដែន លេខ ៣០៦៧៣៨០៧២ ស្នាក់នៅបន្ទប់លេខ១៥០២ ជាន់ទី១៥ ក្នុងសណ្ឋាគារ វី (V Hotel) ដែលមានទីតាំងនៅចំណុចកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅសុខៗស្រាប់តែមានមនុស្សធ្លាក់ពីលើសណ្ឋាគារមកទើរលើដំបូលរ៉ឺម៉កម៉ូតូកង់៣ ស្លាប់ភ្លាមៗគួរឱ្យរន្ធត់។ ធ្វើឱ្យអ្នកដំណើរឆ្លងកាត់កន្លែងកើតហេតុ ពិសេសម្ចាស់រ៉ឺម៉កម៉ូតូកង់៣ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យភ្លាមៗដែរ ប៉ុន្តែអ្វីដែលជាចម្ងល់នោះ នៅត្រង់ថា តើជនរងគ្រោះធ្លាក់ចេញពីអគារមួយណាឱ្យពិតប្រាកដ ព្រោះនៅកន្លែងកើតហេតុ មានខុនដូមួយយីហោ ភៀល និងសណ្ឋាគារមួយទៀត យីហោ វី។ យ៉ាងណា តំណាងអគារខុនដូ និងសណ្ឋាគារទាំង២ បានព្យាយាមបដិសេធរៀងៗខ្លួនថា ជនរងគ្រោះមិនបានស្នាក់នៅក្នុងអគាររបស់ខ្លួនឡើយ។

បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ សមត្ថកិច្ចខណ្ឌ៧មករា បានបញ្ជាក់ប្រាប់ថា បុរសជនជាតិចិនរងគ្រោះ គឺជាភ្ញៀវរបស់សណ្ឋាគារ វី និងបានលោតធ្វើអត្តឃាតសម្លាប់ខ្លួនពីជាន់ទី១៥ មូលហេតុដោយសារតែមានវិបត្តិផ្ទៃក្នុងគ្រួសារ។

ពាក់ព័ន្ធទៅនឹងករណីលោតពីលើសណ្ឋាគារជាន់ទី១៥ធ្វើអត្តឃាតនេះ សមត្ថកិច្ចបានបញ្ជាក់ថា ការលោតធ្វើអត្តឃាតសម្លាប់ខ្លួនរបស់បុរសជនជាតិចិនខាងលើនេះ គឺបណ្តាលមកពីជនរងគ្រោះមានជម្លោះក្នុងគ្រួសារជាមួយស្ត្រីជាប្រពន្ធរបស់គាត់ ដែលនៅឯស្រុកចិនឯណោះ ទើបសម្រេចចិត្តគិតខ្លីធ្វើបែបនេះតែម្តង។ ព្រោះថា តាមរយៈការស្រាវជ្រាវរបស់កម្លាំងមានសម្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេបានឃើញតាមរយៈ Facebook Chat របស់បុរសរងគ្រោះបានឈ្លោះជាមួយប្រពន្ធរបស់គាត់ ហើយស្ត្រីជាប្រពន្ធក៏បានផ្តាំផ្ញើទៅប្រាប់អ្នកនាំភ្ញៀវឱ្យជួយមើលៗប្តីរបស់គាត់ផង ដោយពួកគាត់បានឈ្លោះគ្នា ហើយប្តីរបស់គាត់មានបំណងចង់សម្លាប់ខ្លួនផងដែរ តែមិនទាន់នឹងបានមើលផង ក៏ស្រាប់តែកើតមានរឿងនេះឡើងតែម្តង។

សាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ បានដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅកាន់ប្រទេសកំណើត ធ្វើបុណ្យទៅតាមប្រពៃណី៕

RELATED ARTICLES