Wednesday, October 8, 2025
Homeព័ត៌មានជាតិជនសកម្មប្រើហិង្សាលើលោកបណ្ឌិត ស៊ុយ សារ៉េត សមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ

ជនសកម្មប្រើហិង្សាលើលោកបណ្ឌិត ស៊ុយ សារ៉េត សមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ

យោងតាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា ជនសង្ស័យដៃដល់ម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់ ដែលប្រព្រឹត្តអំពើហិង្សាប៉ងសម្លាប់ លោកបណ្ឌិត ស៊ុយ សារ៉េត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺឈ្មោះភាច គឹមហាក់ ជាសន្តិសុខសាលាខណ្ឌដូនពេញ មានស្រុកកំណើតនៅភូមិវត្តលៀប ឃុំស្វាយប៉ោ ខេត្តបាត់ដំបង នៅចំខាងក្រោយវត្តលៀប ក្បែរមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ បច្ចុប្បន្នជនសង្ស័យដៃដល់ខាងលើ កំពុងរត់គេចខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ច។

លោកសុខ ពេញវុធ
លោកបណ្ឌិត ស៊ុយ សារ៉េត

 

 

ជាមួយលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ឱ្យដឹងថា សន្តិសុខសាលាខណ្ឌដូនពេញ ឈ្មោះភាច គឹមហាក់ ដែលបានបង្កហិង្សាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលថ្មីៗនេះ ត្រូវបានលោកបណ្តេញចេញពីការងារអស់រយៈពេល១ខែមកហើយ ហើយពេលនេះលោកកំពុងបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនអតីតសន្តិសុខរូបនេះ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់។

ជនសកម្មប្រើហិង្សាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ឈ្មោះភាច គឹមហាក់

មហាជនបានលើកឡើងថា តាមការសង្កេតឃើញ ភាគច្រើន អ្នកដែលបម្រើការនៅតាមបណ្តាក្រសួង ស្ថាប័ន អង្គភាពនានា មិនថា ក្នុងវិស័យឯកជន ឬរដ្ឋនោះទេ នៅពេលដែលជននោះពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើស តែងត្រូវបានប្រធានស្ថាប័ន អះអាងថា ជននេះត្រូវបណ្តេញចេញពីការងារយូរមកហើយ និយាយរួមឱ្យតែឭថាខុសច្បាប់ ឱ្យតែមានរឿង ដឹងតែបណ្តេញចេញយូរហើយ…៕

RELATED ARTICLES