Saturday, February 1, 2025
Homeព័ត៌មានជាតិក្រុមហ៊ុនភី.ធី.ស៊ី កុំព្យូទ័រ សហការជាមួយ Super Micro ប្រារព្ធពិធីសម្ពោធជាផ្លូវការផលិតផលម៉ាក Super Micro នៅកម្ពុជា

ក្រុមហ៊ុនភី.ធី.ស៊ី កុំព្យូទ័រ សហការជាមួយ Super Micro ប្រារព្ធពិធីសម្ពោធជាផ្លូវការផលិតផលម៉ាក Super Micro នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន ភី​.ធី​​.ស៊ី​ កុំព្យូទ័រ ខូអិលធីឌី ដោយមានការសហការជា​មួយក្រុមហ៊ុន​ Super Micro បានប្រារព្ធពិធី “សម្ពោធជាផ្លូវការផលិតផលម៉ាក Super Micro ក្នុងព្រះរាជាណាចក្រកម្ពុជា”។​

ដោយសារមានការរីកចំរើនវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេសកម្ពុជា, ក្រុមហ៊ុន ភី​ ធី​​ ស៊ី​ កុំព្យូទ័រ ខូអិលធីឌី​ ទទួលបានសិទ្ធិនាំចូល និងចែកចាយផលិតផល​ម៉ាក Super Micro គ្រប់ម៉ូឌែលទាំងអស់ ក្នុងប្រទេសកម្ពុជា។

ផលលិតផល Super Micro ជាប្រភេទ Commercial និង Enterprise រួមមាន Supper Micro Storage, Motherboard, Chassis, Super work station, Super blade, Utra, WIO, Twin, Solutions, MP, Server, GPU, Processor, AMD, Micro cloud, Networking, Embedded, Gaming, AMD Solutions, Power, Supplies, Accessories, Super Rack និង​ Super Management។ ផលិតផល Super Micro ត្រូវបានផលិតនៅសហរដ្ឋអាមេរិក ហើយមានសមត្ថភាពមហិមា ប្រកបដោយគុណភាពខ្ពស់បំផុត ក្នុងប្រតិបត្តិការដូចជា CPU, GPU, អង្គចងចាំ និងការផ្ទុកទន្និន័យ។ ជាពិសេសទៅទៀតនោះ ផលិតផល Super Micro ជួយសន្សំសំចៃថាមពលអគ្គិសនីបានច្រើនបំផុត ជាងផលិតផល IT ផ្សេងៗ។ កាន់តែពិសេស និងអស្ចារ្យបំផុតនោះគឺ ក្រុមហ៊ុន​ Super Micro ឬផលិតផល Super Micro ជាផលិតផលឈានមុខគេបំផុតទី១ ក្នុងពិភពលោកទៅលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា។

គួរកត់សម្គាល់ផងដែរថា ៖ ក្រុមហ៊ុន ភី ធី ស៊ី គឺ​​ជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា ព័ត៌មានវិទ្យា​ និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពី​ឆ្នាំ១៩៩៦​ មកម្ល៉េះ ។ គិតមកដល់ឆ្នាំ២០១៨​នេះ​ មានរយៈ២២ឆ្នាំហើយ ដែលបានផ្គត់ផ្គង់អតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់ថ្មីសុទ្ធ១០០% ព្រមទាំងមានការធានាត្រឹមត្រូវពីរោងចក្រ និងផ្តល់សេវាកម្មយ៉ាងល្អប្រសើរបំផុត ដោយមានការយកចិត្តទុកដាក់ពីក្រុមការងារ ជំនាញយ៉ាងពិតប្រាកដ ​ដែលស្របទៅតាមបាវចនារបស់ខ្លួនគឺ​ ” ភី ធី ស៊ី តែងតែឈានមុខគេជានិច្ច ទាំងគុណភាព និងសេវាកម្ម​”។

អតិថិជនទាំងអស់ អាចរកទិញផលិតផលម៉ាក Super Micro គ្រប់ម៉ូឌែលទាំងអស់នៅក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ​ មានសាខាចំនួន៥កន្លែង គឺ ទីតាំងទីមួយការិយាល័យកណ្តាល អគារលេខ៦៦ ផ្លូវ៦៣ កែងផ្លូវ​ ១៥៤ (ក្បែរផ្សារទំនើបសូរិយា) ទីតាំងទីពីរ ​សាខាមហាវិថីព្រះមុនីវង្ស (ជិតវត្តកោះ)​ ទីតាំងទីបី សាខាខាងជើងផ្សារធំថ្មី ទីតាំងទីបួន​ សាខាខេត្តបាត់ដំបង (ផ្លូវលេខ២) និងទីតាំងទីប្រាំសាខាខេត្តសៀមរាប (ជិតមន្ទីរពេទ្យកុមារអង្គរ) ។​ ក្នុងនោះអតិថិជនក៏អាចរកទិញផលិតផលតាមរយៈគេហទំព័រ WWW.ptc-computer.com.kh និងហ្វេសប៊ុក (Facebook): PTC-ComputerKh

RELATED ARTICLES