Thursday, October 9, 2025
Homeព័ត៌មានជាតិ១០ឆ្នាំមកនេះ ប្រហែលតាពិបាកខ្លាំងណាស់ហើយ បានសម្រេចចិត្តចងកសម្លាប់ខ្លួនបែបនេះ

១០ឆ្នាំមកនេះ ប្រហែលតាពិបាកខ្លាំងណាស់ហើយ បានសម្រេចចិត្តចងកសម្លាប់ខ្លួនបែបនេះ

ខេត្តប៉ៃលិន ៖ បុរសវ័យចំណាស់ម្នាក់ ព្រោះតែតូចចិត្តនឹងជំងឺប្រចាំកាយ ស្លាប់មួយចំហៀងខ្លួន ដើរទៅណាមិនរួច ១០ឆ្នាំមកហើយ ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

លោកតារងគ្រោះដែលដាច់ចិត្តគិតខ្លីចងកធ្វើអត្តឃាត មានឈ្មោះលឹម សេង អាយុ៧១ឆ្នាំ មានជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួន រយៈពេល១០ឆ្នាំមកហើយ សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារលោកតារងគ្រោះ បានរៀបរាប់ប្រាប់ថា លោកតារងគ្រោះបានកើតមានជំងឺប្រចាំកាយ ស្លាប់មួយួចំហៀងខ្លួន អស់រយៈពេល១០ឆ្នាំមកហើយ ដោយត្រូវដេកដួលលើកន្ទេលតែមួយកន្លែង មិនអាចដើរហើរទៅណាបានទាំងអស់។ ដោយសារតែធុញថប់នឹងជំងឺប្រចាំកាយនេះហើយ ទើបធ្វើឱ្យលោកតារងគ្រោះចេះតែត្អូញត្អែរលំបាកទ្រាំនឹងស្ថានភាពបែបនេះខ្លាំងណាស់។

ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ក្រោយពេលភ្ញាក់ពីដំណេក ក្រុមគ្រួសារបាននាំគ្នាចុះមកក្រោមអស់ សល់តែលោកតារងគ្រោះនៅលើផ្ទះតែម្នាក់ឯង ទើបធ្វើឱ្យលោកតារងគ្រោះមានឱកាសក៏ធ្វើសកម្មភាពចងកសម្លាប់ខ្លួនតែម្តង លុះពេលកូនចៅឡើងទៅលើផ្ទះ ក៏ប្រទះឃើញលោកតាបានចងកស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន មូលហេតុដោយសារមានវិបត្តិផ្លូវចិត្តព្រោះតែជំងឺរ៉ាំរ៉ៃ។

សាកសពលោកតារងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES