អុីរ៉ាក់៖ ប្រភពពីកង សន្តិសុខបាន ប្រាប់សារព័ត៌មានចិន ស៊ីនហួរថា កងកម្លាំងសន្តិសុខជន ជាតិឃឺត អុីរ៉ាក់បានរំដោះ ភូមិចំនួន៩ក្នុងតំបន់ភាគឦសាន របស់ក្រុម សកម្មប្រយុទ្ធរដ្ឋអុីស្លាម ដែលទីតាំង សំខាន់នៃក្រុង មូស៊ុលកាលពី ថ្ងៃអាទិត្យ។
បន្ទាប់ពីការបាញ់ កាំភ្លើងធំធុនធ្ងន់ និងការវាយ ប្រហារពីដែន អាកាសដែលដឹកនាំ ដោយសហរដ្ឋអាមេរិក លើគោលដៅ របស់រដ្ឋអុីស្លាម កងទ័ពឃឺតដែល គេស្គាល់ថាជា ក្រុមយោធាតំបន់ ស្វ័យយ័ត Peshmerga បានចាប់ផ្តើម វាយប្រហារនៅ ពេលទៀបភ្លឺ លើភូមិជា ច្រើនក្នុងតំបន់ភូមិភាគ ឦសាននៃក្រុង មូស៊ុល ដែលស្ថិត នៅចម្ងាយ ប្រមាណជា៤០០គីឡូម៉ែត្រ នៃភាគខាងជើងរដ្ឋធានី បាដាដរបស់អ៊ីរ៉ាក់។
ជាងនេះទៅទៀត ពួកសកម្មប្រយុទ្ធដែល មានផ្នត់គំនិត បះបោរបានវាយបក មកកម្លាំងសន្តិសុខវិញដោយ កាំភ្លើងត្បាល់ និងកាំភ្លើងយន្តក៏ដូចជាការ បំផ្ទុះគ្រាប់បែក តាមដងផ្លូវនិង រថយន្តជាដើម។ ប៉ុន្តែពួកស កម្មប្រយុទ្ធឃឺតដែល ប្រដាប់ដោយរថពាស ដែកបានវាយលុកចូល ភូមិចំនួន៩ បើទុកជាការប៉ះទង្គិចនៅ ជុំវិញភូមិដទៃកំពុង តែបន្តយ៉ាងណាក្តី។
ប្រភពបាន ឲ្យដឹងថារហូត មកដល់ពេលនេះនៅក្នុង ការប្រយុទ្ធគ្នាបានសម្លាប់ក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន ៤៧នាក់និងយ៉ាងហោចណាស់មា នសមាជិកក្រុម យោធាស្វ័យយ័ត Peshmerga ៣នាក់បានស្លាប់ បាត់បង់ជីវិត និងរបួស១៥នាក់។
បច្ចុប្បន្នកង ទ័ពអ៊ីរ៉ាក់និងទ័ព Peshmerga កំពុងវាយលុកដើម្បី យកទីតាំងផ្សេងនៅ ជុំវិញក្រុងមូស៊ុលមក វិញ ក្នុងពេលវាយរំដោះទ្រុងទ្រាយធំលើ ក្រុងនេះទាំងមូល។
គួរបញ្ជាក់ ថាមូស៊ុលជាទីក្រុងធំជាងគេ បំផុតទី២ក្នុងប្រទេសអុីរ៉ាក់ ស្ថិតក្រោមការគ្រប់ គ្រងរបស់ ក្រុមរដ្ឋអ៊ីស្លាមចាប់តាំងពីខែមិថុនាឆ្នាំ២០១៤ នៅពេលដេល កម្លាំងរដ្ឋាភិបា លអុីរ៉ាក់បានបោះ បង់សព្វាវុធ របស់ពួកគេហើយ ភៀសខ្លួនចេញ ដែលផ្តល់ឱកាសឲ្យក្រុមសកម្មប្រ យុទ្ធរដ្ឋអុីស្លាមធ្វើការ គ្រប់គ្រងផ្នែកជាច្រើន នៃតំបន់ភាគខាងលិច និងភាគខាងជើង របស់ប្រទេសនេះ។