អាហ្វហ្គានីស្ថាន៖ សាក្សីនិយាយ ថាយ៉ាងហោច ណាស់មានជន ជាតិអាហ្វហ្គានី ស្ថាន៣នាក់រង របួសនៅក្នុងហេតុការណ៍ វាយប្រហារដោយគ្រាប់ បែកមួយកណ្តាល ក្រុងកាប៊ុលដែល ស្ថិតនៅក្បែរស្ថានទូត សហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទនេះ។
សាក្សីឈ្មោះ Abdul Shah បានប្រាប់ សារព័ត៌មានចិនស៊ីនហួរ ថា ការបំផ្ទុះនេះបានកើតឡើង នៅចន្លោះម៉ោង ៩និង០០នាទីព្រឹក(ម៉ោងក្នុងស្រុក) ក្នុងតំបន់ភាគ ខាងកើតនៃលំនៅ ឋានរបស់មេដឹកនាំ យោធានិងនយោបាយ អាហ្វហ្គានីស្ថាន លោក Ahmad Shah Massoud ។
ប្រភពក្រៅផ្លូវ ការបានឲ្យដឹ ងថាការផ្ទុះនេះត្រូវ បានគេបំផ្ទុះ និងវាយប្រហារ លើរថយន្តមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ មន្ត្រីក្រសួងការពារជាតិ អាហ្វហ្គានីស្ថាន។ រថយន្ត ដែលជាទិសដៅនៃ ការវាយប្រហារ ដោយគ្រាប់បែក នោះបានចត នៅលើដង ផ្លូវក្នុងទីក្រុង Macroryan ដែលជា តំបន់ប្លុកតុលាការ អាហ្វហ្គានីស្ថាន និងស្ថានទូតអាមេរិក តាំងនៅ។
លោក Shah បាន ឲ្យដឹងថាជនជាតិ អាហ្វហ្គានីស្ថាន ៣នាក់ដែលរង របួសត្រូវបាន បញ្ជូនដោយ កងកម្លាំងសន្តិសុខ និងប្រជាពលរដ្ឋទៅកាន់ មន្ទីរពេទ្យដែល នៅក្បែរនោះ។ ការបំផ្ទុះនេះ ក៏បានបំផ្លាញ ដល់បណ្តាហាង មួយចំនួន ដែលស្ថិតនៅ ជុំវិញតំបន់នោះ ។ លោកបានបន្ថែមថា កងកម្លាំងសន្តិសុខ បានឡោមព័ទ្ធ តំបន់កើតហេតុនោះ ដើម្បីចាត់វិធាន ការណ៍ដោយ ប្រុងប្រយ័ត្ន ក៏ដូចជាកា របង្ការនូវឧប្បត្តិហេតុ ដែលបណ្តាល ឲ្យមានការកក ស្ទះចរាចរណ៍ នៅកន្លែងកើត ហេតុក្នុងអំឡុង ពេលព្រឹក។
រហូតមក ដល់ពេលនេះ ពុំមានអ្នកណា ម្នាក់ចេញមុ ខអះអាងទទួលខុស ត្រូវចំពោះការ វាយប្រហារ នេះនោះ ឡើយ ប៉ុន្តែក្រុមសកម្មប្រ យុទ្ធតាលីបង់ បានចាប់ផ្តើម វាយប្រហារ ស្រដៀងគ្នានេះ ដែរកាលពីមុន។