Thursday, October 16, 2025
Homeព័ត៌មានជាតិវ៉ៃជាំភ្នែក ចោទថៅកែស្រីម៉ាស្សាលួចប្តី

វ៉ៃជាំភ្នែក ចោទថៅកែស្រីម៉ាស្សាលួចប្តី

ភ្នំពេញ ៖ ស្ត្រីម្នាក់បានចោទប្រកាន់ស្ត្រីជាថៅកែហាងម៉ាស្សាម្នាក់ថា បានលួចមានទំនាក់ទំនងសហាយស្មន់ជាមួយប្តីរបស់ខ្លួន រហូតផ្ទុះកំហឹងខ្លាំងពេកទប់មិនជាប់ ក៏ចូលទៅតាមវ៉ៃស្ត្រីជាថៅកែហាងម៉ាស្សារូបនោះដល់ក្នុងហាង បណ្តាលឱ្យជាំខៀវភ្នែក ផ្អើលទាំងកណ្តាលយប់ និងត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ នាំភាគីទាំងសងខាងទៅដោះស្រាយគ្នានៅប៉ុស្តិ៍ប៉ូលិស។

ករណីស្ត្រីជាប្រពន្ធ ចោទថៅកែស្រីហាងម៉ាស្សាថាដណ្តើមប្តី រួចក៏ចូលទៅវ៉ៃគេដល់ក្នុងហាងទាំងកណ្តាលយប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រាះដែលត្រូវប្រពន្ធដើមគេចូលមកវាយដល់ក្នុងហាង បណ្តាលឱ្យជាំខៀវភ្នែក ដោយចោទប្រកាន់ថាបានដណ្តើមប្តីរបស់គេនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំ មុខរបរជាថៅកែហាងម៉ាស្សា ស្ថិតនៅទីតាំង កើតហេតុខាងលើ។ ចំណែកស្ត្រីជាប្រពន្ធដើម ដែលជាជនបង្ក មិនត្រូវបានស្គាល់ពីអត្តសញ្ញាណដូចគ្នា និងមានវ័យប្រមាណជាង៤០ឆ្នាំប្លាយ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បាន ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីសុំការអន្តរាគមន៍។ បន្ទាប់មក សមត្ថកិច្ច ក៏ចុះឃាត់ខ្លួនស្ត្រីបង្ក នាំយកមកសួរនាំ និងដោះស្រាយគ្នាជាមួយួនឹងភាគីរងគ្រោះ។

ទីបំផុត ស្ត្រីជាជនបង្ក បានសម្រេចចេញសំណងជំងឺចិត្ត ថ្លៃព្យាបាលរបួស ទៅដល់ស្ត្រីរងគ្រោះដែលជាម្ចាស់ហាងម៉ាស្សា ចំនួន៧០០ ដុល្លារដើម្បីជាការបញ្ចប់រឿង៕

(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)

RELATED ARTICLES