Thursday, October 16, 2025
Homeព័ត៌មានជាតិមីងមិនឲ្យលុយខ្ចី ធាក់ទ្វារ២ជើង ចូលឆីក្មួយស្រី

មីងមិនឲ្យលុយខ្ចី ធាក់ទ្វារ២ជើង ចូលឆីក្មួយស្រី

ភ្នំពេញ ៖ បុរសម្នាក់បានដើរទៅជឿស្រាអ្នកជិតខាង១លីត្រយកមកផឹក រួចក៏សុំខ្ចីលុយថែម១ម៉ឺនរៀលទៀត លុះខឹងស្ត្រីជាអ្នកលក់ស្រាមិនឱ្យខ្ចីលុយ ស្រាប់តែបែកគំនិតចូលទៅចាប់រំលោភក្មួយស្រីអ្នកលក់ស្រា ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារនារីរងគ្រោះស្រែកឆោឡោ ផ្អើលដល់ពូមីង មកចាប់ក្របួចជនល្មោភកាមយកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។

ករណីជនល្មោភកាមខឹងខ្ចីលុយមីងគេមិនបាន បែរជាចាប់រំលោភក្មួយស្រីរបស់គេនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យល្មោភកាមដែលប៉ុនប៉ងចាប់រំលោភក្មួយស្រីរបស់គេ មានឈ្មោះពៅ ឡុង អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ ចំណែកនារីរងគ្រោះ សុំមិនបង្ហាញអត្តសញ្ញាណ អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តតាកែវ ។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា ដោយសារតែឪពុកម្តាយរបស់នាងបាននាំគ្នាចេញទៅធ្វើការនៅខេត្តផ្សេងអស់ ទើបនាង រួមនឹងប្អូនប្រុសម្នាក់ទៀតអាយុ៨ឆ្នាំ បានមកស្នាក់នៅបន្ទប់ជួលជាប់នឹងឪពុកមា និងម្តាយមីង ដែលប្រកបរបរលក់ចាប់ហួយ ក្នុងភូមិឃុំ កើតហេតុខាងលើ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ​​ រូបគេពិតជាបានខ្ចីលុយឪពុកមា និងម្តាយ មីងរបស់នារីរងគ្រោះមែន តែពួកគាត់មិនឱ្យទេ លុះមកដល់នៅម៉ោងកើតហេតុ រូបគេបានដើរទៅធាក់ទ្វារផ្ទះម្តាយមីងរបស់នាងដែលលក់ស្រា ចំនួន១ជើង ហើយនិយាយថា គ្រាន់តែលុយ១ម៉ឺនរៀល ខ្ចីមិនបានដែរ។ បន្ទាប់មក រូបគេបានដើរទៅបន្ទប់នារីរងគ្រោះ និងបានធាក់ទ្វារចំនួន ២ជើង បណ្តាលឱ្យរបូតគន្លឹះទ្វារ ហើយបានចូលបន្ទប់នារីរងគ្រោះមែន តែមិនបានធ្វើអីផ្សេងនោះទេ ហើយបន្ទាប់មកស្រាប់តែឪពុកមា និងម្តាយមីងរបស់នារីរងគ្រោះបានមកវាយ និងចាប់តែម្តង។

ក្រោយពេលកើតហេតុឪពុកមា និងម្តាយមីងរបស់នារីរងគ្រោះខាងលើ បានប្តឹងសមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ហើយសមត្ថកិច្ចបានសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)

RELATED ARTICLES