Sunday, November 17, 2024
Homeតារាខ្មែរថ្ងៃខួបកំណើត!!! គង់ ចាន់ស្រីមុំ យកថវិកាដែលបានមកពីលក់ខោអាវទាំងអស់ ថ្ងៃខួបកំណើត

ថ្ងៃខួបកំណើត!!! គង់ ចាន់ស្រីមុំ យកថវិកាដែលបានមកពីលក់ខោអាវទាំងអស់ ថ្ងៃខួបកំណើត

ភ្នំពេញ ៖ តារាសម្តែងស្រី និងជាថៅកែស្រីហាងម៉ូម៉ូ ហ្វេសិន អ្នកនាងគង់ ចាន់ស្រីមុំ បានសម្រេចធ្វើការប្រកាសលក់សម្លៀកបំពាក់ ដែលនាងធ្លាប់ស្លៀករួចហើយ (សម្លៀកបំពាក់មួយទឹក) ដើម្បីប្រមូលយកថវិកាទាំងនោះ ទៅឧបត្ថម្ភជួយដល់មន្ទីរពេទ្យគន្ធបុប្ជា នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់នាង និងជាថ្ងៃចាប់កំណើតឃើញពន្លឺថ្ងៃរបស់កូនស្រីសំណព្វចិត្តរបស់នាងផងដែរ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកនាងគង់ ចាន់ស្រីមុំ បានបង្ហោះសារមួយកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ថា “តោះ!!! កុំភ្លេចជួបគ្នាថ្ងៃនេះ វេលាម៉ោង១រសៀលចា៎ ចូលរួមមូលនិធិទាំងអស់គ្នា នៅថ្ងៃទី១៦និង១៧ វេលាម៉ោង១រសៀល នៅទីតាំង Momo Fashion by sreymom ផ្ទាល់… ដោយគ្រាន់តែចូលរួមទិញនូវសំលៀកបំពាក់មួយទឹករបស់ខ្ញុំ គឺជាចំណែកមួយដែលអាចជួយទៅដល់កុមារកម្ពុជា បញ្ជាក់ ៖ (ថវិកាទាំងអស់នឹងថ្ងៃខួបកំណើត) មុនថ្ងៃខួបកំណើតរបស់ខ្ញុំ…”។

អ្នកនាងគង់ ចាន់ស្រីមុំ បានបញ្ជាក់ថា នាងបានសម្រេចដាក់លក់សម្លៀកបំពាក់ដែលនាងស្លៀករួច គឺសម្លៀកបំពាក់មួយទឹក រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅហាងថ្មីរបស់នាង ដែលមានឈ្មោះ ម៉ូម៉ូ ហ្វេសិន ស្ថិតនៅខាងក្រោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។ ចំណែកតម្លៃ គឺមានចាប់ពីតម្លៃ៣ដុល្លារ រហូតដល់៣០ដុល្លារ។

អ្នកនាងគង់ ចាន់ស្រីមុំ បានបន្តថា ចំណែកថវិកាទាំងអស់ ដែលទទួលបានពីការលក់សម្លៀកបំពាក់មួយទឹកនេះ នាងនឹងយកទៅជួយឧបត្ថម្ភជួយដល់មន្ទីរពេទ្យគន្ធបុប្ជា ដែលជាមន្ទីរពេទ្យដ៏ធំបំផុត ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា នៅមុនថ្ងៃខួបកំណើតរបស់នាង នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ខណៈដែលកូនស្រីរបស់នាងនឹងចាប់កំណើតនៅថ្ងៃបន្ទាប់នោះ គឺថ្ងៃទី០៧ ខែកក្កដា។ ជាមួយនេះ ប្រសិនបើការដាក់លក់បែបនេះ ដំណើរការទៅបានល្អ និងជោគជ័យ នាងនឹងត្រៀមធ្វើជារៀងរាល់ឆ្នាំតែម្តង។

ថៅកែស្រីវ័យក្មេងរូបនេះ បានបញ្ជាក់ថា មូលហេតុដែលនាងផ្តើមគំនិតលក់សម្លៀកបំពាក់មួយទឹក យកប្រាក់ទៅជួយមន្ទីរពេទ្យគន្ធបុប្ជា នេះ គឺដើម្បីជាការចូលរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ជា ដែលកំពុងជួយសង្គ្រោះដល់ជីវិតកុមារកម្ពុជា នៅក្នុងឱកាសថ្ងៃកំណើតរបស់នាង ក៏ដូចជាថ្ងៃចាប់កំណើតរបស់កូនស្រីជាទីស្រលាញ់របស់នាងផងដែរ។

គួរបញ្ជាក់ថា គូស្វាមីភរិយាតារាសម្តែងស្រី គង់ ចាន់ស្រីមុំ និងលោកកឹម សីហា ត្រូវបានគេមើលឃើញថា ពោរពេញទៅដោយក្តីស្រលាញ់ផ្អែមល្ហែមស្អិតល្មួតខ្លាំងណាស់ ចំណែកមុខជំនួញជួញដូរ ក៏កាក់កបរីកចម្រើនទៅមុខយ៉ាងរលូនផងដែរ៕

RELATED ARTICLES