Monday, October 20, 2025
Homeព័ត៌មានជាតិសង្គ្រោះភ្លាមៗ៨នាក់ ក្រោយនំបញ្ចុករួច មានអាការៈពុលក្អួតចង្អោ

សង្គ្រោះភ្លាមៗ៨នាក់ ក្រោយនំបញ្ចុករួច មានអាការៈពុលក្អួតចង្អោ

សៀមរាប ៖ ពិធីបុណ្យភូមិមួយត្រូវបានរៀបចំឡើងយ៉ាងអាធិកអធម ដោយមានអ្នកភូមិចូលរួមយ៉ាងច្រើនកុះករ ហើយក្នុងពិធីបុណ្យនោះ មានការរៀបចំដាក់នំបញ្ចុកដើម្បីទទួលភ្ញៀវមកចូលរួម ស្រាប់តែក្រោយពេលទទួលទាននំបញ្ចុករួច ប្រជាពលរដ្ឋចំនួន៨នាក់ បានចាប់ផ្តើមកើតមានអាការៈពុលក្អួតចង្អោ វិលមុខ រាករូស និងត្រូវក្រុមគ្រួសារប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ករណីប្រជាពលរដ្ឋពុលនំបញ្ចុកខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដរងគ្រោះទាំង៨នាក់ មាន៤នាក់ បានធូរស្រាល និងវិលត្រឡប់ទៅផ្ទះវិញហើយ។ ចំណែកមនុស្ស៤នាក់ទៀត កំពុងសំរាកព្យាបាយនៅមណ្ឌលសុខភាពនៅឡើយ៕

(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)

RELATED ARTICLES