Monday, October 20, 2025
Homeព័ត៌មានជាតិមានរឿងសាហាវចឹងសោះ ទើបបានជាផ្អើលខ្លាំងណាស់

មានរឿងសាហាវចឹងសោះ ទើបបានជាផ្អើលខ្លាំងណាស់

ភ្នំពេញ ៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅជាប់មាត់ប្រឡាយទឹកស្អុយ ស្ថិតនៅខាងក្រោមស្ពានស្ទឹងមានជ័យ ដោយមានស្លាកស្នាមរបួសបែកខ្ទេចក្បាល និងមានឈាមខ្ទាតប្រឡាក់ពេញជញ្ជាំងថ្ម បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញចុះពិនិត្យ និងសន្និដ្ឋានថាជាករណីឃាតកម្ម ដោយជនរងគ្រោះត្រូវជនដៃដល់មិនស្គាល់មុខវាយសម្លាប់។

ករណីឃាតកម្មខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅជាប់នឹងមាត់ប្រឡាយទឹកស្អុយ ខាងក្រោមស្ពានស្ទឹងមានជ័យ ក្នុងក្រុមទី២ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

បុរសរងគ្រោះដែលត្រូវជនដៃដល់វាយសម្លាប់ យ៉ាងឃោរឃៅ មានឈ្មោះទេព វង្ស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះខាងលើ ដែលស្ថិតក្នុងសម្លៀកបំពាក់អាវយឺតបង្កង់ដៃខ្លី ស្លៀកខោជើងវែង ដេកស្លាប់ក្នុងថ្លុកឈាមនៅខាងក្រោមស្ពានស្ទឹងមានជ័យ ជាប់មាត់ប្រឡាយទឹកស្អុយ ទើបកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះមានស្លាកស្នាមរបួសធ្ងន់ផ្នែកក្បាល រហូតបែកឈាមខ្ទាតប្រឡាក់ពេញជញ្ជាំងថ្មទៀតផង។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះ គឺជាករណីឃាតកម្ម ប៉ុន្តែមិនទាន់អាចបញ្ជាក់បាននៅឡើយថា ជាករណីប្លន់សម្លាប់ ឬជាគំនុំផ្ទាល់ខ្លួននោះទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតបន្តទៀតនៅឡើយ។

យ៉ាងណាក្តី សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចផ្តល់ដំណឹងដល់សាច់ញាតិមកទទួល ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES