Sunday, November 17, 2024
Homeតារាខ្មែរនី រតនា ថា ហុងស៊ុយឡើងតាមគូដណ្តឹងក្មេង

នី រតនា ថា ហុងស៊ុយឡើងតាមគូដណ្តឹងក្មេង

តារាចម្រៀងហង្សមាស នី រតនា ត្រូវបានគេមើលឃើញថា អ្នកចម្រៀងមកពីខេត្តកំពង់ធំ នេះ លែងមានសន្ទុះទៅមុខទៀតហើយ ក្រោយពីរូបគេច្រៀងទើបល្បីបាន១បទ ក៏តក់ក្រហល់ ក្នុងការស្តីដណ្តឹងប្រពន្ធយ៉ាងអន្ទះសានោះ។ តែដំណឹងនេះត្រូវបាននី រតនា ច្រានចោលដោយតារាចម្រៀងដែលមានឈ្មោះដើមថា នីម៉ាប់ នេះ បានលើកសរសើរពីភរិយាក្មេងរបស់ខ្លួនថា តាំងពីរូបគេបានភ្ជាប់ពាក្យមករាសីកាន់តែឡើងក្រឺតៗ ហើយធ្វើកិច្ចការអ្វីគ្រប់បែបយ៉ាងទាំងអស់ បានសម្រេចដូចបំណងទាំងអស់។

នី រតនា និយាយការពារអនាគតប្រពន្ធថា “អូ! ខ្ញុំធ្លាប់តែគេថា ខ្ញុំមានរាសីឡើងដោយសារគេដឹងថា គូដណ្តឹងខ្ញុំមានមុខរបរត្រឹមត្រូវ យើងលក់ផលិតផលរក្សាសម្រស់។ ចំណែកប៉ាក្មេកខ្ញុំគាត់មានវិទ្យុនៅច្រើនខេត្ត-ក្រុងអ៊ីចឹង ដំណើរដោយរលូនគ្មានអ្វីត្រូវបារម្ភច្រើននោះ ទេ”។

នី រតនា ម្ចាស់ពាន Cambodian Idol រដូវកាលទី១ ដែលទើបច្រៀងល្បីបាន១បទ គឺបទ “មហាឈឺ” នោះ បានភ្ជាប់ពាក្យជាមួយកូនស្រីអ្នកជំនួញខាងលក់ផលិតផលគ្រឿងសម្អាង នាងហេង សុវណ្ណភក្តិណា ដែលជាកូនស្រីរបស់លោកហេង សុវណ្ណ ម្ចាស់ក្រុមហ៊ុនមង្គលសុវណ្ណ។ នី រតនា គ្រោងនាំកំពូលស្នេហ៍ចូលរោងការនៅឆ្នាំ២០១៨ នេះហើយ តែរូបគេនៅបន្តអាជីពចម្រៀងទៅមុខទៀត ដោយគ្មានការដកថយឡើយ។

នី រតនា បន្ថែមថា “ខ្ញុំនឹងរៀបការនៅដើមឆ្នាំ២០១៨ ហើយខ្ញុំនៅតែបន្តអាជីពសិល្បៈទៅមុខជាធម្មតាទៀត គ្មានការដកឃ្លាទេ។ ខ្ញុំមិនខ្លាចការរៀបការធ្វើឱ្យប៉ះពាល់ដល់អាជីពសិល្បៈរបស់ខ្ញុំនោះទេ”។

នី ម៉ាប់ ហៅនី រតនា បានសង់ផ្ទះឱ្យម្តាយរបស់គេនៅស្រុកកំណើត ចំណាយប្រាក់អស់ជាង៣ម៉ឺនដុល្លារ និងបានទិញបន្ទប់ខុនដូ១កន្លែង នៅក្បែរវិទ្យាល័យឥន្ទ្រទេវី តម្លៃជាង៣ម៉ឺនដុល្លារ  ដោយបង់រំលស់ជារៀងរាល់ខែទៀតផង។ នី រតនា មុនពេលលាភាពនៅលីវនេះ រូបគេបានដឹកដៃស្រីស្រស់ក្រោមដំបូលផលិតកម្មតែមួយ នាងវី ឌីណែត ថតសម្តែងរឿងភាគរបស់ហង្សមាស រឿង “រាជបុត្រកង្កែប” ផងដែរ ខណៈដែលការដែលរតនា ភ្ជាប់ពាក្យជាមួយនាងភក្តិណា នេះ ដើម្បីលាងជម្រះរឿងដែលគេសង្ស័យថា លោកម៉ាប់ មានស្នេហាជាមួយនាងឌីណែត ផងដែរ៕

RELATED ARTICLES