Sunday, January 19, 2025
Homeសង្គម និងជីវិតម្តាយរន្ធត់ចិត្តនិយាយលែងចេញ! ពេលដើរហាត់ប្រាណ ឃើញកូនប្រុសបែបនេះ

ម្តាយរន្ធត់ចិត្តនិយាយលែងចេញ! ពេលដើរហាត់ប្រាណ ឃើញកូនប្រុសបែបនេះ

ខេត្តបាត់ដំបង ៖ បុរសជាមន្ត្រីរដ្ឋាករទឹកម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្ត ឬវិបត្តិក្នុងគ្រួសារអ្វីធ្ងន់ធរ ដោះស្រាយមិនចេញ បែរជាដាច់ចិត្ត គិតខ្លីចងកសម្លាប់ខ្លួន និងត្រូវម្តាយក្រោកដើរហាត់ ប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចរោងឈើក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

បុរសរងគ្រោះ ដែលចងកធ្វើអត្តឃាត មានឈ្មោះសេង សៀង អាយុ៤១ឆ្នាំ ជាមន្ត្រីរដ្ឋាករទឹកខេត្តបាត់ដំបង មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះបានចងកសម្លាប់ខ្លួននៅក្នុងរោងឈើមួយកន្លែងក្បែរផ្ទះ តាំងពីវេលាទៀបភ្លឺ លុះព្រឹកឡើងទើបត្រូវក្រុមគ្រូសារប្រទះឃើញ។ យ៉ាងណាគេនៅមិនទាន់ដឹងអំពីមូលហេតុជាក់លាក់ ដែលនាំឱ្យជនរងគ្រោះរូបនេះសម្រេចបញ្ចប់ ជីវិតខ្លួនឯងទេ តែទំនងមានវិបត្តិក្នុងគ្រួសារ នេះបើតាមការបង្ហើបប្រាប់ពីសាច់ញាតិជនរងគ្រោះ។

ដោយឡែក ក្រុមគ្រួសារជនរងគ្រោះគ្រាន់តែបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានងើបរកទឹកផឹក នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៨ តែគេមិនដឹងថា ជនរងគ្រោះដើរចេញទៅខាងក្រៅផ្ទះនោះទេ។ រហូតមកដល់វេលាទៀបភ្លឺ ពេលម្តាយរបស់ជនរង គ្រោះងើបហាត់ប្រាណ ក៏ប្រទះឃើញកូនប្រុស ចងកនៅក្នុងរោងឈើស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង៕

RELATED ARTICLES