Saturday, March 15, 2025
Homeសង្គម និងជីវិតកូនក្រមុំរយះដៃ​ ម៉ែរយះក្បាល ​ចោរចូលកាប់ប្លន់ដល់ក្នុងផ្ទះ

កូនក្រមុំរយះដៃ​ ម៉ែរយះក្បាល ​ចោរចូលកាប់ប្លន់ដល់ក្នុងផ្ទះ

ខេត្តព្រៃវែង ៖ ស្ត្រីវ័យចំណាស់ម្នាក់ រួមនឹងកូនស្រីក្រមុំម្នាក់ កំពុងដេកសម្រាកនៅក្នុងផ្ទះសុខៗ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យជាចោរប្លន់ ចូលទៅធ្វើសកម្មភាពកាប់ប្រហារ បណ្តាលឱ្យស្ត្រីជាម្តាយរងរបួសរយះក្បាល ចំណែកកូនស្រីក្រមុំរងរបួសរយះកដៃ រួចប្លន់យកលុយ បានចំនួន១០ម៉ឺនរៀលទៅបាត់។

ករណីកាប់ប្លន់ម្តាយកូន២នាក់ដល់លើផ្ទះនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក។

ជនរងគ្រោះទាំង២នាក់ម្តាយកូនដែលត្រូវចោរកាប់ប្លន់ រួមមាន ទី១-ឈ្មោះស សុខ អាយុ៦៧ឆ្នាំ ត្រូវជាម្តាយ (រងរបួសរយះក្បាល) និងទី២-ឈ្មោះអ៊ូច ចន្ធូ អាយុ១៨ឆ្នាំ ត្រូវជាកូនស្រី (រងរបួសកដៃខាងឆ្វេង)។ ជនរងគ្រោះទាំង២នាក់ខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីនារីរងគ្រោះជាកូនស្រី បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងនិងម្តាយ បាននាំគ្នាបិទទ្វារផ្ទះចូលដេកដូចសព្វដង បន្ទាប់មក៏ដេកលង់លក់បាត់ទៅ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ២នាក់ បានចូលមកដល់ក្នុងផ្ទះរបស់នាង រួចបានធ្វើសកម្មភាពសម្លុតគំរាមទារលុយ និងទ្រព្យសម្បត្តិមានតម្លៃ លុះម្តាយនាងប្រាប់ថា គ្មានទេ ស្រាប់តែជនដៃដល់ចិត្តកំណាច បានទាញកាំបិតផ្គាក់ កាប់ប្រហារម្តាយរបស់នាង បណ្តាលឱ្យបែករយះក្បាលរងរបួសធ្ងន់ រួចស្ទុះមកវាយនាងបណ្តាលឱ្យចំកដៃខាងឆ្វេង រងរបួសធ្ងន់ថែមម្នាក់ទៀត។

នារីរងគ្រោះបន្តថា ក្រោយកាប់ប្រហារពួកនាង២នាក់ម្តាយកូនរួចហើយ ក្រុមជនសង្ស័យបាននាំគ្នារើកកាយរកលុយកាក់ និងយកបាន លុយចំនួន១០ម៉ឺនរៀល រួចក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។ ចំណែកនាងបានស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយ និងរាយការណ៍ប្រាប់ សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពខេត្ត។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតឈានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ យកទៅសាកសួរ ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឈុន សក្តា អាយុ១៨ឆ្នាំ រស់នៅភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក (ជាអ្នកកាន់កាំបិតផ្គាក់) ជនដៃដល់។ និងទី២-ឈ្មោះហ៊ុន វិសាល ហៅលកភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាមូង ឃ្កុំថ្កូវ ស្រុកកំពង់ត្របែក (ជាកាន់ព្រនង់)៕

RELATED ARTICLES