ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈ- ប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីរាជធានី- ភ្នំពេញ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៦ ទៅកាន់ប្រទេសទីម័រខាងកើត ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមអបអរ ខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះ ជាតិទីម័រឡេស្តេ ដោយដំណើរទស្សនកិច្ចនេះ ធ្វើ ឡើងតបតាមការអញ្ជើញរបស់លោកនាយក- រដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ថា “នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ- ប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីរាជធានី- ភ្នំពេញ ឆ្ពោះទៅកាន់សាធារណរដ្ឋប្រជាធិប- តេយ្យទីម័រឡេស្តេ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមអបអរខួបលើកទី៤១ នៃការបង្កើត កងកម្លាំងរំដោះជាតិទីម័រឡេស្តេ ដែលប្រព្រឹត្ត ទៅនាថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៦។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតប តាមការអញ្ជើញរបស់លោកបណ្ឌិត រ៉ុយ ម៉េរៀ ដេអារ៉ូចូ (Rui Maria D’e Araujo) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ។
ក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះ សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន នឹងជួបចរចាទ្វេភាគី ជាមួយលោកនាយករដ្ឋមន្ត្រីទីម័រឡេស្តេ បន្ទាប់- មក នាយករដ្ឋមន្ត្រីប្រទេសទាំង២ នឹងអញ្ជើញ ជាអធិបតីរួមគ្នាក្នុងពិធីចុះហត្ថលេខាលើឯកសារ ចំនួន៣ រវាងប្រទេសទាំង២ ក្នុងនោះ ទី១ កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ បច្ចេកទេសនិងសេដ្ឋកិច្ច។ ទី២ កិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិត ឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ និង ទី៣ អនុស្សរណៈនៃការយោគយល់គ្នា ពាក់ព័ន្ធនឹងកិច្ចសហប្រិតប្តិការលើវិស័យការងារ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏នឹងជួបសំណេះ- សំណាលជាមួយសហគមន៍កម្ពុជា នៅទីម័រឡេស្តេ នេះផងដែរ។
សូមជូនពរសម្តេចតេជោហ៊ុន សែន នាយក- រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈ- ប្រតិភូជាន់ខ្ពស់កម្ពុជា ទទួលបាននូវសុខ សុវត្ថិ-ភាព ក្នុងការធ្វើដំណើរ និងទទួលជោគជ័យ គ្រប់ភារកិច្ចការងារនៅក្នុងដំណើរទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រ- ឡេស្តេ នេះ”។
គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ដែលអមដំណើរ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅកាន់ប្រទេស ទីម័រខាងកើត រួមមានលោកប្រាក់ សុខុន រដ្ឋ- មន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ, លោកវេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា- ជីវៈ, និងលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួង ធនធានរ៉ែ និងថាមពល ព្រមទាំងសមាជិករាជ- រដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត”