Thursday, November 28, 2024
Homeមុខម្ហូបវិធីប្រឡាកសាច់ BBQ ឱ្យឆ្ងាញ់

វិធីប្រឡាកសាច់ BBQ ឱ្យឆ្ងាញ់

ស្ត្រីមេផ្ទះ ដែលចង់ធ្វើបារប៊ីឃ្យូ (BBQ) ឱ្យឆ្ងាញ់គន្លឹះសំខាន់ គឺនៅត្រង់វិធីធ្វើ និងការប្រឡាក់សាច់គោ ដោយផ្សំគ្រឿងដូចខាងក្រោម ៖

1-ដំបូងត្រូវជ្រើសទិញសាច់គោ ប្រភេទសាច់ជាប់ខ្លាញ់ មកហាន់ជាចំណិត ឬដុំតូចៗ ត្រៀមទុក។

2-បន្ទាប់មក យកខ្ទឹមស និងខ្ទឹមបារាំង ចិញ្ច្រាំឱ្យល្អិត។

3-យកភាជនៈធំល្មម មកដាក់គ្រឿងផ្សំ រួមមាន ខ្ទឹមស និងខ្ទឹមបារាំង ចិញ្ច្រាំ ទឹកម្ទេស ទឹកប៉េងប៉ោះ ស្ករ-ស ឬស្ករត្នោត ប្រេងខ្យង ទឹកស៊ីអ៊ីវ ម្រេចម៉ដ្ឋ និងប្រេងឆា កូរច្របល់ឱ្យចូលគ្នាសព្វ ។

4-យកសាច់គោ ដែលហាន់រួច ដាក់ចូលច្របល់ប្រឡាក់ជាមួយគ្រឿងផ្សំ រួចផ្អាប់ទុក1យប់។

5-យកសាច់គោប្រឡាក់ មកដោតចង្កាក់ឈើឆ្លាស់ជាមួយបន្លែផ្សេងៗ ដូចជា ប៉េងប៉ោះ ខ្ទឹមបារាំង ពោតបារាំង ម្ទេសហាវ៉ៃ ស្ពៃក្តោប ម្នាស់ ជាដើម តាមចំណូលចិត្ត។

6-យកសាច់បារប៊ីឃ្យូ ដែលដោតចង្កាក់រួច មកអាំងលើចង្ក្រានធ្យូង ដោយអំឡុងពេលអាំង ព្យាយាមលាបគ្រឿងប្រឡាក់សាច់ដែលនៅសល់ជារឿយៗ រហូតឆ្អិន នឹងធ្វើឱ្យសាច់បារប៊ីឃ្យូ កាន់តែមានរសជាតិឆ្ងាញ់៕

RELATED ARTICLES