ឥណ្ឌា៖ ប្រភពផ្លូវការ មួយបានឲ្យដឹង នៅថ្ងៃសៅរ៍នេះ ថាមនុស្ស ចំនួន ១១នាក់ បានស្លាប់បាត់ បង់ជីវិត ដោយសារទឹក ជំនន់ យ៉ាងធំ នៅ ទូទាំងរដ្ឋ Uttar Pradesh ។
លំនៅឋាន រាប់រយខ្នងផ្ទះក្នុង តំបន់ Bundelkhand បានបាក់រលំ ក្នុងរយៈពេល តែមួយថ្ងៃ ដែលបាន សម្លាប់មនុស្ស៥នាក់ ក្នុងតំបន់ Kalvanganj ស្រុក Banda និងស្រុក Mahoma ។ មន្ត្រីផ្លូវការម្នាក់ បានឲ្យដឹង ថាក្នុងតំបន់ នេះមានភ្លៀង ធ្លាក់យ៉ាងខ្លាំង កាលពីពីរថ្ងៃ មុន។
ការធ្លាក់ ភ្លៀងយ៉ាង ខ្លាំងនេះដែរ បណ្តាលឲ្យផ្ទះ របស់ប្រជាពល រដ្ឋមួយខ្នងបាក់ រលំក្នុង តំបន់ជនបទ Kanpur កាលពីថ្ងៃសុក្រ ដែល សម្លាប់មនុស្ស៤នាក់ រាប់បញ្ចូល កុមារពីរនាក់។ មន្ត្រីរដ្ឋបាល ស្រុកម្នាក់បានថ្លែងថា ជំនួយហិរញ្ញវត្ថុ៤០ម៉ឺន រូពីក្នុង មួយតំបន់ត្រូវ បានអនុម័ត បញ្ជូនទៅតាម សាច់ញាតិនៃ អ្នកដែលស្លាប់ ក្នុងគ្រោះធម្មជាតិនេះ។ ក្មេងស្រីអាយុ១២ឆ្នាំ ម្នាក់បានស្លាប់បាត់ បង់ជីវិត ក្នុងតំបន់ Allahabad បន្ទាប់ពីផ្ទះរបស់ នាងបានស្រុត រលំដោយ សារតែការធ្លាក់ ភ្លៀងនិងម្នាក់ទៀតស្លាប់ ដោយសារ តែការបាក់ រលំដំបូលផ្ទះក្នុងតំបន់ Sitapur ។
មន្ត្រីរូបនោះបានបញ្ជាក់ ទៀតថាការ ធ្លាក់ភ្លៀងខ្លាំង ក្នុងតំបន់ដែលស្ថិត នៅក្បែរប្រភព ទឹកឬអាងស្តុក ទុកទឹកកើនឡើង ប្រមាណជា២០ហ្វីត កាលពី២៤ម៉ោងមុន។
ដោយឡែក មេដឹកនាំរដ្ឋ Uttar Pradesh លោក Akhilesh Yadav បានស្នើឲ្យមន្ត្រីថ្នាក់ស្រុក ធានាឲ្យបាន នូវការជួយ សង្គ្រោះ និងចាត់វិធានការ ជួយសម្រួលទុក លំបាកដែលអ្នក ដែលរងគ្រោះដោយ ទឹកជំនន់នេះក្នុងតំបន់។