Monday, November 18, 2024
Homeតារាខ្មែរតូតា លេងឈុតស្នេហាជាមួយសង្សារពេជ្រ សោភា

តូតា លេងឈុតស្នេហាជាមួយសង្សារពេជ្រ សោភា

ម៉ាក សែនសូនីតា ដែលជាថៅកែស្រីហាង “ផែសមុទ្រ” នោះ ត្រូវបានគូស្នេហ៍លោកប៉ុល វិបូរ ហៅនីត អនុញ្ញាតឱ្យនាងថតសម្តែងឈុតស្នេហាយ៉ាងរោលរាលជាមួយសង្សារពេជ្រ សោភា រឿង “កូនពស់កេងកង” របស់ទូរទស្សន៍ហង្សមាស ដែលជាការដឹកនាំសម្តែងដោយលោកហ្វៃ សំអាង។

នេះជាលើកទី1ហើយ ដែលនាងតូតា ងាកមកលេងឈុតក្តៅសាច់សាជាថ្មី បន្ទាប់ពីនាងបានសាងស្នេហ៍ជាមួយលោកថៅកែផលិតកម្ម Angkor Picture លោកប៉ុល វិបូរ ហៅនីត នោះ ព្រោះតែមុននេះមានព័ត៌មានថា លោកថៅកែបានហាមជាដាច់ខាតក្នុងការសម្តែងកុន និង MV ទាំងឡាយណា ដែលមានឈុតឱបថើបរោលរាលជាមួយតារាប្រុសៗនោះ គឺលោកមិនអនុញ្ញាតជាដាច់ខាត បើមិនដូច្នេះទេ តូតា អាចប្រឈមនឹងការឱ្យឈប់ពីសិល្បៈដាច់តែម្តង ពីលោកវិបូរ។

ប្រភពបានឱ្យដឹងថា សូម្បីតែពេលតូតា ថត MV សម្តែងជាមួយលោកអែនឌី ក៏នាងមិនហ៊ានឱនថើបខ្លាំងម៉ាអស់ដៃនោះដែរ ព្រោះនាងខ្លាចទទួលរងប្រតិកម្មពីម្ចាស់ស្នេហ៍ថ្លើមថ្លៃ លោកនីត តែនៅពេលដែលនាងលេងឈុតស្រៀវស្រើបជាមួយលោកឆឹម សក្កដា ដែលជាសង្សារពេជ្រ សោភា នោះ បែរជាតារាត្រគាកសាយនេះ មានសិទ្ធិសម្តែងឈុតឱបថើប ដោយសេរីទៅវិញ?

យ៉ាងណា បើតាមតារាដែលជាអ្នកជិតដិតសម្តែងរឿងជាមួយតូតា នោះ បានបង្ហើបឱ្យដឹងថា ស្រីស្អាតរូបនេះមិនមែនចង់ថតឈុតស្នេហាបានតាមតែចិត្តដូចមុននោះទេ គឺទាល់តែនាងមានការអនុញ្ញាតពីលោកនីត ទើបនាងហ៊ានថត។

តារាសម្តែងម្នាក់ បានឱ្យដឹងថា “បើតូតា សុំលោកនីត ថតឈុតស្នេហាឱបថើបនោះនៅថ្ងៃណា លោកនីត  សប្បាយចិត្តក៏ឱ្យថតទាំងទើសទាល់ទៅ តែនៅថ្ងៃណាគាត់មិនសប្បាយចិត្ត គឺមិនឱ្យថតឈុតទាំងនោះជាដាច់ខាត បើទោះជាបានលុយប៉ុន្មានក៏ដោយ”។

ម៉ាក សែនសូនីតា បានសាងស្នេហ៍ខុសវ័យជាមួយលោកនីត ក្រោយពេលដែលស្រីក្មេងរូបនោះ បានបោះបង់ចោលស្នេហ៍ប្រុសក្មេង លោកទឹម នីដា ប្អូនប្រុសទឹម រដ្ឋា ទើបមានការលេចឮថា រហូតមកដល់ពេលនេះ តូតា និងរដ្ឋា មិនសូវចុះសម្រុងគ្នាដូចមុនឡើយ ព្រោះរដ្ឋា អន់ចិត្តតូតា ដែលផ្តាច់ស្នេហ៍ប្អូនប្រុសនាងទៅសាងស្នេហ៍ជាមួយពោះម៉ាយលោកនីត៕

RELATED ARTICLES