Monday, November 18, 2024
Homeតារាខ្មែរករណីជីដូនកាកី រងការរិះគន់ តើ យុគ ចិន្តា ឬ ស្រីម៉ុច ជាអ្នកខុស?

ករណីជីដូនកាកី រងការរិះគន់ តើ យុគ ចិន្តា ឬ ស្រីម៉ុច ជាអ្នកខុស?

រឿងរ៉ាវអ្នកនាងស្រីម៉ុច ហៅជីដូនកាកី ស្លៀកសិចស៊ីនៅសល់តែខោលីអូ ដើរបង្ហាញម៉ូដផ្អើលអស់ភ្ញៀវទាំងជាតិ និងអន្តរជាតិ កាលពីពេលថ្មីៗនេះ ក្នុងកម្មវិធីជប់លៀងរបស់ហាងរក្សាសម្រស់ឌែរម៉ូគ្លីនិក នោះ បានធ្វើឱ្យមហាជនមិនតិចនាក់ទេ ដែលរិះគន់ទៅជីដូនកាកី ថា យកកេរ្តិ៍ទៅបង្ហាញឱ្យគេមើលទទេ ដោយគ្មានការខ្មាសអៀន ខណៈដែលអ្នកខ្លះថា នាងស្រីម៉ុច ធ្វើឱ្យប៉ះពាល់ដល់តម្លៃស្រីខ្មែរ ព្រោះថា ការស្លៀកពាក់របស់នាងនោះ មហាជនខ្មែរ មិនអាចទទួលយកបានទេ។

ទោះជាយ៉ាងណា មានមតិមួយចំនួនទៀត បានការពារស្រីម៉ុច ទៅវិញ ដោយផ្តោតថា កម្មវិធីនោះជាលក្ខណៈឯកជន ហើយបើចង់ដាក់បន្ទុក គឺទៅលើម្ចាស់ហាងរក្សាសម្រស់ ឬមួយអ្នកនាងយុគ ចិន្តា  ដែលជាអ្នកដឹកនាំកម្មវិធីទាំងមូលនោះ ហាក់ស័ក្តិសមជាង ព្រោះថា នាងជីដូនកាកី ធ្វើទៅតាមអ្នករៀបចំកម្មវិធីគេតម្រូវប៉ុណ្ណោះ។

លោកគួច ខេវិន អ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ម្នាក់ បានបង្ហាញមតិផ្ទាល់ខ្លួនលើបណ្តាញសង្គមថា “គេបង្ហាញឱ្យមើលៗទៅ ក្រែងទទួលបានបទពិសោធន៍ពីគេខ្លះ ពីព្រោះអ្នកខ្លះដូចជាក្អាត់នៅក្នុងក្អមនៅឡើយទេ នេះជាកម្មវិធីលក្ខណៈឯកជន “Private Show” មិនមែនជាសាធារណៈនោះឡើយ! បើសិនជាពួកគាត់អាចរាំស្រាត ក៏កាន់តែប្លែកភ្នែកទៅទៀត។ ដូច្នេះត្រូវរៀនបែងចែករវាងឯកជន ឬក៏ជាលក្ខណៈសាធារណៈផង”។

បើទោះជាអ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះ លោកគួច ខេវិន ហាក់មិនបានដាក់បន្ទុកទៅលើនាងស្រីម៉ុច ក្តី តែរឿងរ៉ាវទាំងនោះមិនទាន់បញ្ចប់ឡើយ ព្រោះថា ក្នុងពេលឆាប់ៗខាងមុខនេះ លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់អ្នកកាសែតថា លោកស្រីនឹងហៅស្រីម៉ុច ទៅព្រមានពីការស្លៀកពាក់នេះ នៅក្រោយបោះឆ្នោតនីតិកាលទី6 នេះហើយ។

គេកត់សម្គាល់ថា នៅឆ្នាំ2018 នេះ តារាសិចស៊ីជាច្រើននាក់បានដកខ្លួនចេញពីពិភពសិល្បៈ ស្ទើរតែអស់ទៅហើយ នៅសល់តែនាងដេនី ក្វាន់ ម្នាក់ប៉ុណ្ណោះ ដែលក្រសួងវប្បធម៌ បានហៅនាងទៅអប់រំជាច្រើនលើកច្រើនសារ តែរហូតមកដល់ពេលនេះ ដេនី ក្វាន់ នៅតែបង្ហាញភាពសិចស៊ីដូចមុន ឬលើសពីមុនទៅទៀត ទើបធ្វើឱ្យមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាន់តែឈឺក្បាល។

ដោយឡែក ករណីនាងស្រីម៉ុច នៅពេលនេះ គេមិនទាន់អាចសន្និដ្ឋានបានទេថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើការព្រមាននាងដល់កម្រិតណានោះ ខណៈដែលអ្នកសិល្បៈជាច្រើនដែលបានទៅចូលរួមកម្មវិធីនោះ នៅតែអះអាងថា កម្មវិធីរាត្រីនោះ តារាចម្រៀងបង្ហាញម៉ូដ និងពិធីករ គឺនៅក្រោមការគ្រប់គ្រងកម្មវិធី អ្នកនាងយុគ ចិន្តា ទាំងអស់ ហេតុនេះហើយបើស្រីម៉ុច ត្រូវបានព្រមាន ឬ ផាកពិន័យនោះ ច្បាស់ជាអ្នកនាងយុគ ចិន្តា និងថៅកែហាងរក្សាសម្រស់នោះ ក៏មានចំណែកក្នុងការទទួលខុសត្រូវលើការធ្វេសប្រហែសជាមិនខានឡើយ។

ស្រីម៉ុច បានដកខ្លួនចេញពីអាជីពសម្តែងជាច្រើនឆ្នាំមកហើយ ដោយទៅសាងសុភង្គលជាមួយស្វាមីជាអ្នកជំនួញនៅប្រទេសសិង្ហបូរី តែនាងបានចុះមកស្រុកខ្មែរ ជាញឹកញាប់ និងបង្ហាញខ្លួនតាមកម្មវិធីសិល្បៈមួយចំនួន ជាមួយការរក្សាស្ទីលនៅតែសិចស៊ីដូចមុន គឺបញ្ចោញដើមទ្រូងយ៉ាងទ្រលុកទ្រលន់ និងមិនញញើតក្នុងការបង្ហាញគល់ភ្លៅសិចស៊ីនោះឡើយ។

 

ប្រភពបានឱ្យដឹងថា ស្រីម៉ុច ហៅជីដូនកាកី មិនចាំបាច់លេងសិល្បៈដូចមុនទៀតទេ ក៏នាងមានប្រាក់ចាយវាយមិនចេះអស់ដែរ ដោយសារស្វាមីនាងជាអ្នកជំនួញទ្រព្យស្តុក ហេតុនេះហើយបានជាថ្មីៗនេះ មានផលិតកម្មមួយចំនួនបានហៅនាងថតកុនសាជាថ្មីវិញ តែស្រីម៉ុច ប្រកែក។

 

ព័ត៌មានបានឱ្យដឹងថា ស្រីម៉ុច បានកែសុដន់នៅហាងឌែរម៉ូគ្លីនិក ហើយនាងក៏ជាតារាអ្នកតំណាងផ្សព្វផ្សាយរបស់ហាងរក្សាសម្រស់ មួយនេះដែរ។

 

ក្រៅពីស្រីម៉ុច តារាដែលមានប្តីជាអ្នកជំនួញធំ មានដូចជា អ្នកនាងពេជ្រ សិរីរ័ត្ន, សុគន្ធ និសា, កែវ ស្រីនាង និងចាន់ សុធារ័ត្ន ជាដើម៕

 

RELATED ARTICLES