Monday, November 18, 2024
Homeតារាខ្មែរពែកមី ល្បីមិនសូវត្រូវគ្នាជាមួយ នាយកៃដ

ពែកមី ល្បីមិនសូវត្រូវគ្នាជាមួយ នាយកៃដ

តារាកប្លែង CTN នាយពែកមី ឬចែម ចាន់ដារ៉ា ធ្លាប់លេចឮព័ត៌មានជាច្រើនឆ្នាំមកហើយថា បានបង្កាត់ភ្លើងស្នេហាយ៉ាងស៊ីជម្រៅជាមួយអ្នកមេម៉ាយជាកូនក្រុម នាងខ្ញុង ឬស្រេង សុកាន់ដា នោះ ដែលរឿងនេះអ្នកកំប្លែងរួមអាជីព អ្នកណាក៏បានដឹងដែរ បើទោះជាអ្នកទាំង២ ធ្លាប់ច្រានចោលក្តី។

យ៉ាងណា ដោយសារនាយពែកមី មានប្រពន្ធនិងកូនៗនៅជ្រងោៗនោះ ទើបនាងខ្ញុង បានងាកទៅភ្ជាប់ស្នេហ៍ជាមួយនាយកៃដ រហូតដល់យកគ្នាជាប្តីប្រពន្ធ ទាំងមិនទាន់បានរៀបការទៀតផង ដែលរឿងនេះត្រូវបានអ្នកកំប្លែង CTN ទាំងអស់បានសម្តែងការអបអរសាទរជាខ្លាំង ព្រោះពួកគេយល់ថា ខ្ញុង សុខចិត្ត “ជ្រើសស្នេហ៍ជួញជិត ប្រសើរជាងជួញឆ្ងាយ” ដោយយកកៃដ ចោលសំណើស្នេហ៍តានៅអាមេរិក។

ប៉ុន្តែ ក្នុងចំណោមអ្នកកំប្លែងទាំងអស់ ដែលជូនពរខ្ញុង និងកៃដ ឱ្យរួមរស់ជាមួយគ្នាដល់ចាស់កោងខ្នងនោះ គឺមានតែនាយពែកមី ម្នាក់ទេ ដែលមិនសប្បាយចិត្តរឿងនេះ ហើយតាមអ្នកកំប្លែងរួមអាជីពជាមួយពែកមី បានបង្ហើបឱ្យដឹងថា ពេលនេះ ខ្ញុង និងប្តីកៃដ មិនសូវត្រូវគ្នាជាមួយនាងពែកមី ឡើយ ព្រោះសំអាងថា អតីតកម្មករសំណង់រូបនោះ ពេលខ្លះវាយឬកពាដាក់ខ្លួនខ្លាំងពេក។

ទោះជាយ៉ាងណា នាងខ្ញុង និងប្តីកៃដ នៅតែបន្តអាជីពកំប្លែងជាមួយគ្នាតទៅទៀត បានដូចគ្មានរឿងអីធំដុំនោះទេ ក្រោមការដឹកនាំរបស់លោកតាវ៉ិចទ័រ នោះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ផងដែរ តាំងពីនាងខ្ញុង យកគ្នាជាប្តីប្រពន្ធជាមួយនាយកៃដ មក អ្នកដែលសប្បាយចិត្តជាងគេ គឺភរិយានាយពែកមី ឯណោះ ព្រោះអ្នកនាងលែងសូវខ្វល់ខ្វាយពិបាកឃ្វាលប្តីរឿងបានថ្មី ចោលចាស់ដូចមុនទៀតហើយ៕

RELATED ARTICLES