Monday, November 18, 2024
Homeតារាខ្មែរសុខ ពិសី បង្អួតសម្រស់នៅកូរ៉េ លើកទី២ លោកថៅកែអមដំណើរជាមួយ

សុខ ពិសី បង្អួតសម្រស់នៅកូរ៉េ លើកទី២ លោកថៅកែអមដំណើរជាមួយ

តារាចម្រៀងស្រីស្អាតរបស់ផលិតកម្មសាន់ដេ នាងសុខ ពិសី បានហោះទៅដល់ប្រទេសកូរ៉េខាងត្បូង ហើយកាលពីថ្ងៃទី០៣ ខែសីហា ដើម្បីចូលរួមច្រៀងសម្តែងការប្រគំតន្ត្រីសប្បុរសធម៌ទ្រង់ទ្រាយធំ ដែលរៀបចំនៅថ្ងៃទី០៤ ខែសីហា នៅទីក្រុងក្វាងជូធំ និងថ្ងៃទី០៥ ខែសីហា នៅទីក្រុងអាន់សាន់។ នេះជាលើកទី២ ហើយសម្រាប់តារាចម្រៀងសុខ ពិសី ក្នុងការចេញទៅច្រៀងសម្តែងនៅប្រទេសកូរ៉េ ដោយសារកាលពីឆ្នាំ២០១៧ នាងធ្លាប់បានចេញទៅច្រៀងម្តងរួចមកហើយ ជាមួយតារាចម្រៀងពេជ្រ សោភា, Step និងនាយចឺម។

ដោយឡែក សម្រាប់ការចេញទៅលើកនេះ សុខ ពិសី បានរួមដំណើរជាមួយតារាចម្រៀងជ្រកកោនក្រោមដំបូលតែមួយ លោកខាន់ ជេមស៍, នាយចឺម, បរិញ្ញា, ជ័យ សុវ៉ាត និងនាងវីរៈ និច្ច ហើយតាមគម្រោងតារាទាំងអស់នឹងត្រូវវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃចន្ទ ទី០៦ ខែសីហា តែមុនវិលវិញ ពួកគេក៏មានដំណើរកម្សាន្តផ្ទាល់ខ្លួនផងដែរ។

ក្រៅពីមានវត្តមានតារាល្បីនៅលើឆាកតន្ត្រីសប្បុរសធម៌នោះ ក៏មានការចូលរួមពីថៅកែផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន ផងដែរ ដែលទៅមើលការច្រៀងសម្តែងរបស់កូនចៅ តែអ្នកខ្លះទៀតបែរជាថា លោកសេង ទៅឃ្លាំមើលស្រីស្អាតសុខ ពិសី ដើម្បីកុំឱ្យមានប្រុសនៅកូរ៉េ ឆក់ស្នេហ៍ទៅវិញ។

យ៉ាងណា សុខ ពិសី ត្រូវបានគេសង្ឃឹមថា ស្រីស្អាតនេះនឹងលេចធ្លោខ្លាំង ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនោះជាមិនខាន ដោយសំអាងថា ពិសី មានយុវវ័យជាពលករខ្មែរ នៅទីនោះ ស្រលាញ់គាំទ្រនាងច្រើន តាមរយៈរូបសម្រស់តារាសាច់សខ្ចីនេះ នឹងធ្វើឱ្យប្រុសៗមួយចំនួនជ្រួលជ្រើមមិនខានឡើយ។

ទោះជាយ៉ាងណា ប្រុសៗដែលចង់ឆក់ស្នេហ៍សុខ ពិសី ប្រហែលជាមិនអាចទៅរួចឡើយ ព្រោះថា ពិសី មានអង្គរក្សបេះដូងតាមការពារជាប់ជានិច្ច នោះគឺលោកថៅកែក្មេងសាន់ដេ ឡាយ សុខចំរើន បើទោះជាអ្នកទាំង២ ធ្លាប់មិនទទួលស្គាល់ចំណងស្នេហ៍នេះក្តី តែការនៅក្នុងស្រុកនិងក្រៅស្រុក បណ្តើរគ្នាយ៉ាងត្រសងបែបនេះ បើមិនមែនជាគូស្នេហ៍ ទើបជារឿងចម្លែក៕

RELATED ARTICLES