Friday, January 30, 2026
Homeតារាខ្មែរពេជ្រ ថៃ ដូនចាស់ទទួលមរណភាព បង្ហោះសារ “នឹកសំលេង នឹកពាក្យទូន្មានធ្លាប់ស្ដាប់រាល់ថ្ងៃ នឹកណាស់”

ពេជ្រ ថៃ ដូនចាស់ទទួលមរណភាព បង្ហោះសារ “នឹកសំលេង នឹកពាក្យទូន្មានធ្លាប់ស្ដាប់រាល់ថ្ងៃ នឹកណាស់”

បាត់ដំបង៖ ក្រោយផ្ទេរកាសិក្សាពីភ្នំពេញ ទៅបាត់ដំបង ដើម្បីថែទាំលោកយាយដែលកំពុងមានជំងឺធ្ងន់ បានតែប៉ុន្មានខែសោះ ពេលនេះ ពេជ្រ ថៃ បានស្រក់ទឹកភ្នែកជោកផែនថ្ពាល់ ដោយសារជីដូនបានទទួលមរណភាពហើយ កាលពីល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។

ការបាត់បង់ជីដូន “ម៉ែចាស់” បានធ្វើឲ្យពេជ្រ ថៃ មានក្ដីរន្ធត់ចិត្តជាខ្លាំង ព្រោះតែមិននឹកស្មានថា ខ្លួនត្រូវបាត់បង់អ្នកមានគុណយ៉ាងឆាប់រហ័សបែបនេះឡើយ។

ពេជ្រ ថៃ បានសរសេរសារលើហ្វេសប៊ុករៀបរាប់ទាំងក្ដុកក្ដួលក្នុងចិត្តកាលពីម្សិលមិញនេះថា “ម៉ែចាស់ថៃ បានទទួលមរណៈភាពហើយ”។

គួបញ្ជាក់ថា ពេជ្រ ថៃ ត្រូវបានដូនចាស់មើលថែទាំតាំងពីកើតបាន៥ខែមកម្ល៉េះ ដោយសារតែម្តាយឪពុកត្រូវចាកចេញទៅធ្វើការងារធ្វើនៅស្រុកថៃ ហើយកុមារពេជ្រ ថៃ ធំធាត់រហូតមកដល់ពេលនេះ ក៏ដោយសារបៅដោះស្វិតដូនចាស់ផងដែរ។

នៅមុននេះបន្តិច ពេជ្រ ថៃ ក៏បានបង្ហោះសារបន្ថែមថា “នឹកសំលេងនឹកពាក្យទូន្មានធ្លាប់ស្ដាប់រាល់ថ្ងៃ នឹកណាស់”៕

RELATED ARTICLES