ក្រោយពីបណ្តាញព័ត៌មានពី Daily Mail ចេញផ្សាយថា ក្លឹបបិសាចក្រហម Man Utd កំពុងចាប់អារម្មណ៍ចង់បានកីឡាករ Jerome Boateng ខ្សែការពាររបស់ Bayern ឥឡូវនេះ កីឡាករសញ្ជាតិអាល្លឺម៉ង់ រូបនេះ បានបញ្ជាក់ប្រាប់លោក Mourinho វិញថា លោកមិនចង់ទៅចូលរួមលេងជាមួយក្លឹបបិសាចក្រហម Man Utd ទេ។
កាលពីសប្តាហ៍មុន Man Utd បានដាក់សំណើ22/5លានផោន ស្មើនឹងជាង25លានដុល្លារ សម្រាប់ខ្សែការពារខាងលើ និងហ៊ានឱ្យតម្លៃគុណនឹង2 ស្មើនឹងជាង50លានដុល្លារ ធ្វើយ៉ាងណាយកកីឡាករជម្រើសជាតិអាល្លឺម៉ង់ មកកាន់ទឹកដីអង់គ្លេសឱ្យបាន។
ក្រោយពីពិភាក្សាជាមួយគ្រូបង្វឹក កីឡាករវ័យ29ឆ្នាំ បានប្រាប់លោក Mourinho ថាជាការពិត ខ្ញុំគ្មានចំណាប់អារម្មណ៍ផ្លាស់ទៅលេងនៅពហុកីឡដ្ឋាន Old Trafford នោះទេ។
គួររំឭកថា ទីផ្សារដោះដូរកីឡាករនៅអង់គ្លេស សល់តែ2ថ្ងៃទៀតទេ នឹងបិទរដូវកាលហើយ ខណៈ Man Utd កំពុងស្វះស្វែងយ៉ាងលំបាកក្នុងការទិញខ្សែការពារកណ្តាល៕