Thursday, September 12, 2024
Homeកីឡាអន្ដរជាតិBoateng ប្រាប់ Jose Mourinho ថា អត់មានអារម្មណ៍មក Man Utd ទេ

Boateng ប្រាប់ Jose Mourinho ថា អត់មានអារម្មណ៍មក Man Utd ទេ

ក្រោយពីបណ្តាញព័ត៌មានពី Daily Mail ចេញផ្សាយថា ក្លឹបបិសាចក្រហម Man Utd កំពុងចាប់អារម្មណ៍ចង់បានកីឡាករ Jerome Boateng ខ្សែការពាររបស់ Bayern ឥឡូវនេះ កីឡាករសញ្ជាតិអាល្លឺម៉ង់ រូបនេះ បានបញ្ជាក់ប្រាប់លោក Mourinho វិញថា លោកមិនចង់ទៅចូលរួមលេងជាមួយក្លឹបបិសាចក្រហម Man Utd ទេ។

កាលពីសប្តាហ៍មុន Man Utd បានដាក់សំណើ22/5លានផោន ស្មើនឹងជាង25លានដុល្លារ សម្រាប់ខ្សែការពារខាងលើ និងហ៊ានឱ្យតម្លៃគុណនឹង2 ស្មើនឹងជាង50លានដុល្លារ ធ្វើយ៉ាងណាយកកីឡាករជម្រើសជាតិអាល្លឺម៉ង់ មកកាន់ទឹកដីអង់គ្លេសឱ្យបាន។

ក្រោយពីពិភាក្សាជាមួយគ្រូបង្វឹក កីឡាករវ័យ29ឆ្នាំ បានប្រាប់លោក Mourinho ថាជាការពិត ខ្ញុំគ្មានចំណាប់អារម្មណ៍ផ្លាស់ទៅលេងនៅពហុកីឡដ្ឋាន Old Trafford នោះទេ។

គួររំឭកថា ទីផ្សារដោះដូរកីឡាករនៅអង់គ្លេស សល់តែ2ថ្ងៃទៀតទេ នឹងបិទរដូវកាលហើយ ខណៈ Man Utd កំពុងស្វះស្វែងយ៉ាងលំបាកក្នុងការទិញខ្សែការពារកណ្តាល៕

RELATED ARTICLES