ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០១៨ CTN បានធ្វើសន្និសីទកាសែតនៅរោងភាពយន្ដ legend បឹងកក់ស្ដីពីការប្រកួតប្រជែងចំអិនម្ហូបអាហារដ៏ធំបំផុត និងជោគជ័យបំផុតលំដាប់ថ្នាក់លើពិភពលោកត្រូវបានចាក់ផ្សាយ នៅថ្ងៃអាទិត្យទី១៩ ខែសីហា ឆ្នាំ២០១៨ នៅលើស៊ីធីអិន វេលាម៉ោង៨យប់នេះហើយ។ អ្នកចូលរួមប្រកួតប្រជែងចំនួន២៥រូប នឹងត្រូវបានបង្ហាញថ្វីដៃ ដ៏ប៉ិនប្រសប់របស់ពួកគេ ដែលនឹងត្រូវប្រកួតប្រជែងគ្នារៀងរាល់សប្តាហ៍ ដើម្បីមានឱកាសក្លាយជាអ្នកចម្អិនម្ហូបអាហារ ផ្ទះល្វែងធំបំផុតនៅកម្ពុជា និងទទួលបានរង្វាន់ធំជាទឹកប្រាក់ ៥ម៉ឺនដុល្លារ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមាន Master Chef ជាច្រើន នៅក្នុងសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង អាស៊ី និងសូម្បីតែ Junior ប៉ុន្តែពេលនេះកម្ពុជា មានកិត្តិយសបានផលិតនៅកម្មវិធីដ៏អស្ចារ្យនេះ គឺ Master Chef Khmer។ រៀងរាល់សប្ដាហ៍ពួកគេនឹងត្រូវបានវាយតម្លៃ ដោយចៅក្រមដ៏ពិសេសមួយ គឺមេចុងភៅ Jessica ម្ចាស់ភោជនីយដ្ឋាន Kuy Teav, លោក Nara ជាចុងភៅនៅឯសណ្ឋាគារ Raffles Hotel Le Royal និង លោក Rithy ជាមេចុងភៅនៅភោជនីយដ្ឋាន One More។
នៅក្នុងរដូវកាលទី ១ នេះ នឹងមានឈុតពិសេសៗ សរុបចំនួន ២៥ឈុត ដែលនិងចាក់ផ្សាយរៀងរាល់ ថ្ងៃអាទិត្យ នៅវេលាម៉ោង៨យប់នៅស្ថានីយទូរទស្សន៍ ស៊ីធីអិន តែមួយគត់។ អ្នកចូលរួមប្រកួតប្រជែងមានចំនួន ២៥ នាក់ ដែលបេក្ខជននីមួយៗត្រូវបែងចែកជាក្រុម ឬប្រកួតជាទោលទៅតាមវិញ្ញាសារដែល Judge ដាក់ឲ្យ ដូចនេះបេក្ខជនមួយរូប និងត្រូវចាកចេញពីកម្មវិធីជារៀងរាល់សប្តាហ៍ នៅវគ្គនីមួយៗរហូតដល់ជម្រុះពួកគេ នៅសល់តែម្នាក់ ដើម្បីឈ្នះពានរង្វាន់មេផ្ទះដ៏ល្អបំផុតនៅកម្ពុជា។
ប្រជាជនកម្ពុជាទាំងមូល មានចិត្តរំភើបខ្លាំងចាប់តាំងពីការប្រកាស កាលជ្រើសរើសបបេក្ខជនតាំងពីខែឧសភា ឆ្នាំមុនរួចមកហើយ បានរង់ចាំយ៉ាងអន្ទះសារ។ បន្ទាប់ពីបានស្វែងរកបេក្ខជនជាច្រើនរូប ដែលមានសមត្ថភាពចម្អិនម្ហូបមានរសជាតិឆ្ងាញ់ ចំនួន២៥នាក់ ដែលត្រូវបានជ្រើសរើសពីមនុស្សជាង ១០០០នាក់។ ចង់ដឹងថាបេក្ខជនបេក្ខនារីទាំង២៥ នឹងមានថ្វីកម្រិតណាដើម្បីកាន់តំណែងជើងឯក«Master Chef Khmer»លំដាប់ពិភពលោក សូមកំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅវេលាម៉ោង៨យប់ រៀងរាល់នារាត្រីថ្ងៃអាទិត្យ ចាប់ពីថ្ងៃអាទិត្យទី១៩ សីហា តទៅ ដើម្បីចង់ដឹងថា តើអ្នកឈ្នះទឹកប្រាក់៥ម៉ឺនដុល្លារ ពិតជាមានថ្វីដៃកម្រិតណា?