ខេត្តរតនៈគិរី ៖ ជារឿងដ៏គួរឱ្យហួសចិត្តិមួយ ដែលស្ត្រីម្នាក់បានបណ្តោយឱ្យកូនស្រីប្រុសស្រីរបស់ខ្លួន៣នាក់ ព្រួតវាយទៅលើក្មេងស្រីម្នាក់ ដែលត្រូវជាក្មួយស្រីបង្កើតរបស់ខ្លួនយ៉ាងចាស់ដៃ ចំណែកស្ត្រីជាម្តាយរូបនេះ មិនត្រឹមតែមិនឃាត់នោះទេ ថែមទាំងបានថតវីដេអូបង្ហោះ ហ្វេសប៊ុកទៀតផង ធ្វើឱ្យមហាជនផ្ទុះការខឹងសម្បា រិះគន់គ្រប់គ្នា។
ក្មេងស្រីរងគ្រោះខាងលើ រួមនឹងស្ត្រីជាអ៊ំ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ប៉ុន្តែតាមការអះអាងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ម៉ាកស្រីល័ក្ខ (Mak Sreyleak) បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះគឺជាកូនស្រីបង្កើតរបស់នាង ដែលនាងនិងប្តីបានលែងលះគ្នា ដោយបែកចែកកូនម្នាក់មួយយកទៅចិញ្ចឹមមើលថែ ក្នុងនោះនាងទទួលចិញ្ចឹមកូនប្រុសពៅ ចំណែកកូនស្រីច្បង (ក្មេង ស្រីរងគ្រោះ) ត្រូវបានអតីតប្តីយកទៅចិញ្ចឹម ដោយស្នាក់នៅជុំគ្នាជាមួយក្រុមគ្រួសារខាងប្តី។ ចំណែកស្ត្រីដែលថតវីិដេអូនោះ ត្រូវជាបងស្រីបង្កើតរបស់ប្តីនាង និងត្រូវជាអ៊ំស្រីបង្កើតរបស់កូនស្រីនាង (ក្មេងស្រីរងគ្រោះ)។
តាមរយៈឃ្លីបវីដេអូរយៈពេល១នាទី និង៥០វិនាទី ដែលបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ បានបង្ហាញឱ្យឃើញពីសកម្មភាព ក្មេងស្រីម្នាក់អាយុប្រមាណ៥-៦ឆ្នាំ បានវាយដំច្រំធាក់យ៉ាងចាស់ដៃ ទៅលើក្មេងស្រីតូចម្នាក់អាយុប្រមាណ៣ឆ្នាំ និងត្រូវបានស្ត្រីម្នាក់កាន់ទូរស័ព្ទថតវីដេអូទុក ដោយថែមទាំងបានបន្លឺសំឡេងក្នុងវីដេអូនោះថា “ឯងចង់វាយគេៗ!”។ ក្រោមសម្រែកទ្រហោយំរបស់កុមារីរងគ្រោះ គេបានស្តាប់លឺ ស្ត្រីជាអ៊ំខាងលើ មិនបានហាមឃាត់កូនៗរបស់ខ្លួន ឱ្យបញ្ឈប់សកម្មភាពវាយដំទៅលើក្មេងស្រីរងគ្រោះនោះទេ តែបែរជាបង្ហាញនូវចេតនាមួយ គាំទ្រ និងលើកទឹកចិត្តឱ្យកូនៗរបស់ខ្លួន វាយទាត់ធាក់ កុមារីរងគ្រោះកាន់តែខ្លាំងថែមទៀត ខណៈដែលក្មេង ស្រីរងគ្រោះ ព្យាយាមយករបស់អ្វីមួយមកលេងតាមសភាវៈរបស់ក្មេងតែប៉ុណ្ណោះ។
ដោយឡែកយោងតាមគណនីហ្វេសប៊ុកឈ្មោះ Mak Sreyleak ដែលត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានបង្ហោះសារមួយថា “អាណិតកូនណាស់អត់មានម៉ែនៅជិតចឹងឯង! សួរគាត់ គាត់ថាលេង អាណិតកូនខ្ញុំផង កូននឹងក្មួយបងទេ ប្រាប់បងកុំឱ្យបងភ្លេច!…”។
ម្ចាស់គណនី Mak Sreyleak បន្តថា “ហេតុអី បងថាមិនដឹងរឿង ហ្វេសប៊ុកបងអ្នកបង្ហោះ ម្តងថាកូនថតលេង ម្តងថាប្អូនបង្ហោះ ប្តឹងៗចុះ មិនឱ្យមកវិញទេ ទៅអត់អនាគត (ទុកមើលឪវាពេលចាស់ ព្រោះចែកកូនម្នាក់មួយហើយ) គាត់មិនចេញមុខទេ នេះជាសម្តីគ្រួសារ គាត់…”។
យ៉ាងណាក្តី តាមការបញ្ជាក់ឱ្យដឹងនៅក្នុងហ្វេសប៊ុក Mak Sreyleak ដែលត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ នៅរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នេះ ស្ត្រីជាម្តាយ រួមនឹងសាច់ញាតិក្រុមគ្រួសារ កំពុងធ្វើដំណើរឆ្ពោះទៅខេត្តរតនៈគិរី ជាទីដែលកូនស្រីស្នាក់នៅ ខាងស្រុកកំណើតអតីតបុរសជាប្តី ដើម្បីធ្វើការទាមទារយកកូនស្រីត្រឡប់មកចិញ្ចឹមបីបាច់វិញហើយ ប៉ុន្តែដំណោះស្រាយ នឹងទទួលបានលទ្ធផលយ៉ាងណា នៅមិនទាន់ដឹងនៅឡើយ៕
សូមអោយសិទ្ធកុម៉ារជួយដល់ក្មេងស្រីម្នាក់និងផង ??????
សូមជួយShare ម្នាក់មួយៗអោយសិទ្ធកុម៉ារជួយដល់ក្មេងស្រីម្នាក់និងផង ??????
Posted by មហាព័ត៌មាន Fashion on Wednesday, 22 August 2018