កាលពីល្ងាចម្សិលមិញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លោកជំទាវស្រីតូច ចំណាន ហៅម៉ៅ ចំណាន បានរៀបចំពិធីខួបកំណើតជូនស្វាមី នៅឯសណ្ឋាគារកាំបូឌីយ៉ាណា (Cambodiana) ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។
នៅក្នុងពិធីនោះដែរ លោកជំទាវស្រីតូច ចំណាន និងលោកឧកញ៉ាគិត ម៉េង ឈរចាំទទួលភ្ញៀវដោយទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង ដោយភ្ញៀវភាគច្រើន សុទ្ធតែបងប្អូន និងមិត្តភក្ដិជិតស្និទ្ធតែប៉ុណ្ណោះ។
ដោយឡែក នៅពេលកាត់នំអបអរពិធីខួបកំណើត ភ្ញៀវកិត្តិយសក៏បានបង្គាប់ឲ្យលោកឧកញ៉ា ថើបបឺតមាត់លោកជំទាវស្រីតូច ចំណាន ផងដែរ ដោយភ្ញៀវកិត្តិយសបានទះដៃកងរំពងតែម្តង ។
លោកជំទាវ ម៉ៅ ចំណាន បានសរសេរសារជូនពរស្វាមី ដោយបង្កប់ទៅដោយអត្ថន័យស្រលាញ់គ្រួសារ និងជូនពរជ័យដល់ស្វាមីថា “ជូនពរប្តីសំលាញ់ ប៉ាប៉ា ជោគជ័យជារៀងរហូត”៕