Monday, November 18, 2024
Homeតារាខ្មែរលោកជំទាវស្រីតូច ចំណាន ធ្វើពិធីខួបកំណើតយ៉ាងពិសេសជូនស្វាមី

លោកជំទាវស្រីតូច ចំណាន ធ្វើពិធីខួបកំណើតយ៉ាងពិសេសជូនស្វាមី

កាលពីល្ងាចម្សិលមិញ ​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ២០១៨ លោកជំទាវស្រីតូច ចំណាន ហៅម៉ៅ ចំណាន បានរៀបចំពិធីខួបកំណើតជូនស្វាមី នៅឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodiana) ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។

នៅក្នុងពិធីនោះដែរ លោកជំទាវស្រីតូច ចំណាន និងលោកឧកញ៉ាគិត ម៉េង ឈរចាំទទួលភ្ញៀវដោយទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង ដោយភ្ញៀវភាគច្រើន សុទ្ធតែបងប្អូន​ និង​មិត្តភក្ដិ​ជិតស្និទ្ធតែប៉ុណ្ណោះ។

ដោយឡែក នៅពេលកាត់នំអបអរពិធីខួបកំណើត ភ្ញៀវកិត្តិយសក៏បានបង្គាប់ឲ្យលោកឧកញ៉ា ថើបបឺតមាត់លោកជំទាវស្រីតូច ចំណាន ផងដែរ ដោយភ្ញៀវកិត្តិយសបានទះដៃកងរំពងតែម្តង ។

លោក​ជំទាវ​ ម៉ៅ​ ចំណាន​ បាន​សរសេរ​សារ​ជូន​ពរ​ស្វាមី ដោយបង្កប់​ទៅដោយ​អត្ថន័យ​ស្រលាញ់​គ្រួសារ​ និង​ជូនពរ​ជ័យដល់ស្វាមី​ថា “ជូនព​រ​ប្តី​សំលាញ់​ ប៉ាប៉ា​ ជោគជ័យ​ជារៀងរហូត”៕

RELATED ARTICLES