យោងតាមលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ទូលថ្វាយព្រះមហាក្សត្រ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នេះ អំពីការផ្លាស់ប្តូរ និងតែងតាំងមុខតំណែងអគ្គនាយកក្រសួងមហាផ្ទៃ ចំនួន៣នាក់។
អគ្គនាយកក្រសួងមហាផ្ទៃ ៣រូប ដែលត្រូវតែងតាំងនិងផ្លាស់ប្តូរតំណែង មានដូចខាងក្រោម ៖
១. ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួស ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ផល។
២. ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជំនួសឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា។
៣. លោកសេង យូអ៊ាន់ អគ្គនាយករង ទៅជាអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជំនួសលោកឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិទ្ធ៕